ហ្វីលីពិនអាមេរិកនិងប្រទេសចំនួន៥ជាសមាជិកអាស៊ានចាប់ផ្តើមការធ្វើសមយុទ្ធប្រឆាំងភេរវកម្ម
វរសេនីយឯក Omar Tonsay អ្នកនាំពាក្យរបស់កងទ័ពជើងទឹកហ្វីលីពីន បានអោយ
ដឹង នាថ្ងៃទី ២៨ សីហា ថា៖ ហ្វីលីពិន អាមេរិក និងប្រទេសចំនួន៥ជាសមាជិកអាស៊ាន រួមមាន៖ ប៉្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងសិង្ហបូរី បានចាប់ផ្តើមការធ្វើសមយុទ្ធ ប្រឆាំងភេរវកម្ម ក្នុងរយះពេល ៥ថ្ងៃ។ អាមេរិកនឹងដាក់ពង្រាយនាវាអមដំណើរ USS
Safeguard នាពេលនោះ កងទ័ពជើងទឹកហ្វីលីពីន ដាក់ពង្រាយបុគ្គលិកចំនួន ២០០នាក់ នាវាប្រយុទ្ធចំនួន៤គ្រឿង និងយន្តហោះចំនួន១គ្រឿង។ សិង្ហបូរីនឹងទទួល តួនាទីជាមជ្ឈមណ្ឌលបញ្ជាណែនាំនិងគ្រប់គ្រងក្នុងការធ្វើសមយុទ្ធនេះ៕
|
ហ្វីលីពិនអាមេរិកនិងប្រទេសចំនួន៥ជាសមាជិកអាស៊ានចាប់ផ្តើមការធ្វើសមយុទ្ធប្រឆាំងភេរវកម្ម(http://thongtan.net) |