ហ្វីលីពីនអះអាងមិនចរចារជាមួយកំលាំងឥស្លាមជ្រុលនិយម
(VOVWORLD) - នាថ្ងៃទី ២៧ មិថុនា រដ្ឋាភិបាលហ្វីលីពីនប្តេជ្ញារក្សាគោលនយោ បាយមិនចរចារជាមួយបណ្ដាកំលាំងឥស្លាមជ្រុលនិយមដែលពាក់ព័ន្ធដល់អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែលកំពុងស្ថិតនៅទីក្រុង Marawi ភាគខាងត្បូង ប្រទេសនេះ។
ហ្វីលីពីនអះអាងមិនចរចារជាមួយកំលាំងឥស្លាមជ្រុលនិយម |
(VOVworld) – នាថ្ងៃទី ២៧ មិថុនា រដ្ឋាភិបាលហ្វីលីពីនប្តេជ្ញារក្សាគោលនយោ បាយមិនចរចារជាមួយបណ្ដាកំលាំងឥស្លាមជ្រុលនិយមដែលពាក់ព័ន្ធដល់អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែលកំពុងស្ថិតនៅទីក្រុង Marawi ភាគខាងត្បូង ប្រទេសនេះ។ ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានីម៉ានីល អ្នកនាំពាក្យរបស់ ប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បានឲ្យដឹងថា៖ ការដែល មេដឹកនាំនៃកំលាំងឥស្លាមជ្រុលនិយមដែលបាននាំចេញសំណូមពរធ្វើការចរចារ នាថ្ងៃទី ២៥ មិថុនា ដើម្បីដោះលេងចំណាប់ខ្មាំងចំនួន ១៥០ នាក់ដែលកំពុងចាប់ ឃុំខ្លួននៅទីក្រុង Marawi ក្នុងបុណ្យ Eid Al Fitr មិនទទួលបានការយល់ព្រម របស់រដ្ឋាភិបាលនិងមជ្ឈដ្ឋានថ្នាក់ដឹកនាំនយោបាយនិងយោធា។ លោក Abella បានសង្កក់ធ្ងន់ថា៖ រដ្ឋាភិបាលហ្វីលីពីននឹងដាក់ទណ្ឌកម្មចំពោះមុខសញ្ញាភេរវករ ដែលកំពុងបង្កអស្ថិរភាពនៅតំបន់បែកខាងត្បូងប្រទេសជាតិ និងធ្វើឲ្យជនស៊ីវិល ចំនួន ២ សែននាក់ត្រូវភៀសខ្លួន៕