ហ្វេសប៊ុក (Facebook) ជួយគាំទ្រដោះស្រាយលើបញ្ហាកកស្ទះបណ្តាញអ៊ឺនធឺណិតនៅអឺរ៉ុប
(VOVWORLD) - នាថ្ងៃទី ២២ ខែមីនា បញ្តាញសង្គមហ្វេសប៊ុក ( Facebook) បានជូនដំណឹង ថានឹងកាត់បន្ថយគុណភាពនៃវីដេអូ ដែលបានបង្ហោះទៅក្នុងបណ្តាញសង្គមនេះនៅទ្វីបអឺរ៉ុប។
រូបតំណាងឲ្យបណ្តាញសង្គមហ្វេសប៊ុក (រូបថត៖ AFP / TTXVN) |
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីដោះស្រាយស្ថានភាពកកស្ទះបណ្តាញអ៊ីនធឺណិត ក្នុងបរិបទដែលពលកររាប់ពាន់នាក់នៅក្នុងតំបន់នេះកំពុងធ្វើការនៅក្នុងផ្ទះរបស់ខ្លួនតាមរយៈបណ្តាញអ៊ិនធឺណិត ដោយសារការរីករាលដាលនៃជំងឺ COVID 19។
សេចក្តីជូនដំណឹងរបស់ហ្វេសប៊ុក បានឲ្យដឹងថានឹងកាត់បន្ថយកំរិតច្បាស់ (resolution) នៃវីដេអូជាបណ្តោះអាសន្ននៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram នៅទ្វីបអឺរ៉ុប ដើម្បីទប់ស្កាត់នឹងលទ្ធភាពនៃការកកស្ទះបញ្តាញ អ៊ីនធឺណិតផងដែរ៕