ហ្ស៊កដានីថ្កោលទោស អ៊ីស្រាអែល ចំពោះ​ការដំឡើង​ជណ្តើរយន្ត​នៅទីក្រុងបុរាណយេរូសាឡិម

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែមិថុនា ហ្ស៊កដានីបានថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការដំឡើងជណ្តើរយន្តតភ្ជាប់តំបន់មួយចំនួនរបស់ទីក្រុងបុរាណនៅយេរូសាឡិមខាងកើតជាមួយ“ ជញ្ជាំងខាងលិច” ដែលអ៊ីស្រាអែលហៅថា“ ជញ្ជាំងទ្រហោយំ” ។
ហ្ស៊កដានីថ្កោលទោស អ៊ីស្រាអែល ចំពោះ​ការដំឡើង​ជណ្តើរយន្ត​នៅទីក្រុងបុរាណយេរូសាឡិម - ảnh 1 ជញ្ជាំងបែងចែកក្រុងយេរូសាឡិមខាងកើត (ខាងឆ្វេង) និងភូមិអាប៊ូឌីសរបស់ប៉ាឡេស្ទីន។ (រូបថត៖ AFP / TTXVN)

អ្នកនាំពាក្យក្រសួងការបរទេសហ្ស៊ក ដានីលោក Daifallah Fayez បានឲ្យដឹងថា ហ្ស៊កដានីបានជំទាស់នឹងរាល់វិធានការដោយឯកតោភាគីរបស់អ៊ីស្រាអែល ហើយបានលើកច្បាស់ថា គម្រោងនេះនឹងធ្វើឲ្យផ្លាស់ប្តូរនូវស្ថាន ភាពដើមនៃទីក្រុងបុរាណយេរូសាឡិម និងអត្តសញ្ញាណអារ៉ាប់ នៅតំបន់នេះ។ សកម្មភាពនេះក៏រំលោភបំពាន លើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តរបស់អង្គការអប់រំវិទ្យា សាស្ត្រនិងវប្បធម៌នៃអង្គការសហប្រ ជាជាតិ (យូណេស្កូ) ផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសហ្ស៊កដានី ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការផ្លាស់ប្តូរអត្តសញ្ញាណរបស់ទីក្រុងបុរាណនេះ ហើយប្រតិបត្តិតាមការ ប្តេជ្ញាចិត្តរបស់ខ្លួននូវច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ