ហូឡង់ជួយ​គាំទ្រវៀតណាម ​កាត់បន្ថយការបំពុលបរិស្ថានដោយ​សារកាកសំណល់ប្លាស្ទិក

(VOVWORLD) - នាថ្ងៃទី ១១ ខែមករា នៅទីក្រុង Can Tho ថ្នាក់ដឹកនាំទីក្រុងបានធ្វើការជាមួយតំណាងស្ថានទូតហូឡង់ប្រចាំនៅវៀតណាម និងអង្គការ Clear Rivers ស្តីពីការអនុវត្តគម្រោងសាកពិសោធន៍ការប្រមូលសំរាមនៅទន្លេ Hau ។
ហូឡង់ជួយ​គាំទ្រវៀតណាម ​កាត់បន្ថយការបំពុលបរិស្ថានដោយ​សារកាកសំណល់ប្លាស្ទិក - ảnh 1អាជ្ញាធរទីក្រុង Can Tho ធ្វើការជាមួយតំណាងស្ថានទូតហូឡង់ប្រចាំនៅវៀតណាម និងអង្គការ Clear Rivers អំពីការអនុវត្តគម្រោងសាកពិសោធន៍ការប្រមូលសំរាមនៅទន្លេ Hau ។ (រូបថត៖  Hong Phuong/VOV)

លោក Ramon Knoester នាយកស្ថាបនិកក្រុមហ៊ុន Clear Rivers បានឲ្យដឹងថា គំរូប្រមូលសំរាមនៅតាមទន្លេ Hau រួមមានម៉ាស៊ីន Litter Traps ធ្វើការដោយស្វ័យប្រវត្តិមិនប្រើប្រាស់ឥន្ធនៈ តាមយន្តការបូមយកសំរាមដែលអណ្តែតលើទន្លេ បញ្ចូលទៅក្នុងថង់ដាក់សំរាម។ Litter Traps មានប្រវែង ៥,៦ម៉ែត្រ ទទឹង ២,៣ម៉ែត្រ និងកំពស់ ២,៤ម៉ែត្រ ដែលក្នុងនោះលិចនៅក្នុងជម្រៅទឹក ១,៥ម៉ែត្រ។ បុគ្គលិករបស់ក្រុមហ៊ុន Clear Rivers នឹងសម្អាតសម្រាមពីរដងក្នុងមួយសប្តាហ៍ តាមការប៉ាន់ស្មាន ប្រមូលបានកាកសំណល់ប្លាស្ទិកប្រមាណ ៨ម៉ែត្រគូប។ សំណល់ប្លាស្ទិកទាំងនេះ នឹងត្រូវបានប្រើប្រាស់ឡើងវិញប្រកបដោយនិរន្តរភាព ស្របតាមគំរូសេដ្ឋកិច្ចវិលជុំ។ ក្រៅពីនេះ គម្រោងក៏បានតភ្ជាប់ជាមួយស្ថាប័នអប់រំមួយចំនួន(នាពេលខាងមុខគឺសកលវិទ្យាល័យ Can Tho) ក្នុងការរៀបចំបទបង្រៀន និងចូលរួមក្នុងការឃោសនា លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីតួនាទីនិងសកម្មភាពនានាសំដៅកាត់បន្ថយកាកសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន។

ហូឡង់ជួយ​គាំទ្រវៀតណាម ​កាត់បន្ថយការបំពុលបរិស្ថានដោយ​សារកាកសំណល់ប្លាស្ទិក - ảnh 2លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho អញ្ជើញធ្វើជាអធិបតីនៃសម័យប្រជុំការងារ។ (រូបថត៖  Hong Phuong/VOV)

ឯកអគ្គរដ្ឋទូតរងហូឡង់ប្រចាំនៅវៀតណាម លោក Christoph Prommersberger បានឲ្យដឹងថា ហូឡង់មានសហគ្រាសជាច្រើនដែលមានប្រៀបខ្លាំងនិងបទពិសោធន៍ក្នុងវិស័យប្រមូលនិងបំលែងកំទេចកំទីសម្រាមអណ្តែតទឹកក្នុងទន្លេនិងសមុទ្រ។ ហូឡង់ក៏សង្ឃឹមថា តាមរយៈគម្រោងទាំងនេះ នឹងរួមដៃជាមួយវៀតណាម កាត់បន្ថយការបំពុលបរិស្ថានដែលបណ្តាលមកពីកាកសំណល់ប្លាស្ទិក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ