ហូឡង់បដិសេធប្រកាសឯកសារទាក់ទងដល់ការធ្លាក់យន្តហោះ MH17

(VOVworld)-ការណាល់ទូរទស្សន៍ RTL របស់ហូឡង់ នាថ្ងៃទី១២សីហា បានឲ្យ​
ដឹងថា  រដ្ឋាភិបាលហូឡង់បានបដិសេធប្រកាសឯកសារស្តីពីការធ្លាក់យន្តហោះ
MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលធ្លាក់នៅភាគខាងកើតប្រ ទេសអ៊ុយក្រែននាខែកក្កដាឆ្នាំ២០១៤។ មុននោះ ក្រុមហ៊ុនផ្សព្វផ្សាយជាច្រើន បានផ្ញើរលិខិតទៅកាន់រដ្ឋមន្ត្រីសន្តិសុខនិងយុត្តិធធម៌ Ard van der Steur ស្នើរ ឲ្យប្រកាសរាល់ឯកសារអំពីការធ្លាក់យន្តហោះ ត្រឹមត្រូវតាមក្រមច្បាប់ស្តីពីសេរី​
ភាពទាក់ទងព័ត៌មាន។​ឆ្លើយតបនឹងសំណើរនេះ រដ្ឋមន្ត្រី Steur បានប្រកាសថា
រឿងធ្លាក់យន្តហោះ MH17 បានជះឥទ្ធិពលដ៏ធំធេងទៅលើប្រជាជនពលរដ្ឋនៃ
ប្រទេសនេះ ប៉ុន្តែមានបញ្ហាជាច្រើនមានចរិតលក្ខណៈសម្ងាត់គឺមិនអាចប្រកាស
បានឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ