ហ៊ូឡង់ប្រញាប់ប្រញាល់ដំណើការការងារកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងការធ្លាក់យន្តហោះMH17

ហ៊ូឡង់ប្រញាប់ប្រញាល់ដំណើការការងារកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងការធ្លាក់យន្តហោះMH17 - ảnh 1
ជនរងគ្រោះក្នុងការធ្លាក់យន្តហោះ MH-17 (រូបថតៈ vtv)


(VOVworld)-ក្រសួងយុត្តិធម៌ហ៊ូឡង់នាថ្ងៃទី២៦កក្កដាបានឲ្យដឹងថា បណ្តាអ្នក ជំនាញកោសល្យវិច្ច័យបានកំណត់អត្តសញ្ញាណជនរងគ្រោះដំបូងក្នុងយន្តហោះ
MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Airlines ដែលធ្លាក់នៅ ភាគខាង
កើតរបស់ប្រទេសអ៊ុយក្រែននាថ្ងៃទី១៧កក្កដាកន្លងទៅ។លទ្ធផលធ្វើ កោសល្យ
វិច្ច័យបញ្ជាក់ថា នោះគឺពលរដ្ឋហ៊ូឡង់ ហើយលទ្ធផលនេះ ត្រូវបានបញ្ចូនទៅ
គ្រួសារជនរងគ្រោះ។​

        ក្នុងព្រឹត្តការណ៍ផ្សេង១ទៀត នាថ្ងៃទី២៦កក្កដា ក្រសួងការបរទេសរុស្ស៊ី បាន
ប្រកាសថា អាមេរិកត្រូវទទួលខុសត្រូវអំពីជំលោះនៅអ៊ុយក្រែន ដោយ ការជួយ
ឧបត្ថម្ភខាងក្រៅរបស់វ៉ាស៊ីនតោនចំពោះរដ្ឋអំណាច Kiev។ក្រួសួងការបរទេសរុស្ស៊ី
បានឲ្យដឹងថែមទៀតថា អាមេរិកបន្តការរុញច្រានឲ្យKievបង្ក្រាប រលកអរិចិត្តរបស់
ប្រជាជននិយាយភាសាររុស្ស៊ីនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ