ឡាវ ថៃ ស្រាវជ្រាវសាងសង់ផ្លូវល្បឿនលឿនថ្មីតភ្ជាប់ជាមួយព្រំដែនវៀតណាម
(VOVWORLD) - កាលពីថ្ងៃទី ២៣ សីហា ប្រព័ន្ធផ្សព្វផ្សាយឡាវបានរាយការណ៍ថា អាជ្ញាធរ ប្រទេសនេះ និងប្រទេសថៃបានពិភាក្សាគ្នាអំពីផែនការដែលអាចធ្វើទៅបានដើម្បី សាងសង់ផ្លូវល្បឿនលឿនពីទីក្រុង Kasone Phomvihane ខេត្ត Savannakhet ភាគ កណ្តាលនៃប្រទេសឡាវទៅកាន់ច្រកទ្វារព្រំដែន Lao Bao នៃប្រទេសវៀតណាម។
លោក Senesak Soulysak អភិបាលរងខេត្ត Savannakhet បានស្នើគម្រោងសាងសង់ ផ្លូវល្បឿនលឿនប្រវែង ១៦០ គីឡូម៉ែត្រ ខាងលើ ជាមួយអតីតរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែថៃ លោក Sonthirat Sonthijirawong។ លោក Senesak បានឲ្យដឹងបន្ថែមថា ក្រៅពីការសាងសង់ផ្លូវល្បឿនលឿនខាងលើ ការវិនិយោគសាងសង់សណ្ឋាគារលំដាប់ ផ្កាយ ៥ និងទីលានវាយកូនហ្គោល សេវាកម្មដឹកជញ្ជូនអន្តរជាតិ... នឹងជួយជំរុញការ អភិវឌ្ឍនៃខេត្ត Savanakhet។
យោងតាមអាជ្ញាធរខេត្ត Savannakhet ផ្លូវល្បឿនលឿននេះក៏នឹងជំរុញការផ្លាស់ ប្ដូរពាណិជ្ជកម្មសេដ្ឋកិច្ចផងដែរ ដោយសារខេត្តនេះស្ថិតនៅលើច្រករបៀងសេដ្ឋកិច្ច ខាងកើត-ខាងលិច ដែលតភ្ជាប់ជាមួយតំបន់ភាគឦសាននៃប្រទេសថៃ៕