ឡាវ និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) - សារព័ត៌មានឡាវនាថ្ងៃទី ១០ ខែសីហា បានរាយការណ៍ថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមគណៈបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thongloun Sisoulith និងប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្តេចតេជោ ហ៊ុន សែន ទើបបានជួបពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធឺណែត សំដៅបញ្ជាក់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែងរវាងឡាវនិងកម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ និងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។
មេដឹកនាំនៃគណបក្សទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីការវិវត្តន៍សំខាន់ៗដែលកើតឡើងនៅក្នុងប្រទេសនីមួយៗ។ មេដឹកនាំនៃគណបក្សទាំងពីរក៏បានពិភាក្សា និងឯកភាពគ្នាលើផែនការនាពេលខាងមុខ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕