ឡាវជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយបក្សនិងប្រជាជនវៀតណាម

ឡាវជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយបក្សនិងប្រជាជនវៀតណាម - ảnh 1
ឡាវជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយបក្សនិងប្រជាជនវៀតណាម

          (VOV)_នាព្រឹកថ្ងៃទី២២មិនា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក 
Nguyen Ba Hung បានអញ្ជើញទៅគណៈកម្មាធិការកិច្ចការបរទេស ​មជ្ឈឹមបក្ស​ប្រជា
ជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងច័ន្ទ ដើម្បីអបអរសាទរលើកទី៦២ទិវាបង្កើតបក្សប្រ
ជាជនបដិវត្តន៍ឡាវ (ថ្ងៃទី២២មិនាឆ្នាំ១៩៥៥-ថ្ងៃទី២២មិនាឆ្នាំ២០១៧​ចំពោះអនុប្រ
ធានគណៈកម្មាធិការ​ លោក Somphone Sychaleun។ នៅក្នុងជំនួប​នេះ ឯកអគ្គរដ្ឋទូត
 Nguyen Ba Hung បានសង្កត់ធ្ងន់ទៅលើជោគជ័យរបស់បក្ស​ប្រជាជនបដិវត្តន៍ឡាវ 
មិនគ្រាន់តែមានអត្ថន័យចំពោះបុព្វហេតុការពារនិងអភិវឌ្ឍន៍ប្រទេសឡាវប៉ុណ្ណោះទេ
 ថែមទាំងជាកម្លាំងចលករធំធេងចំពោះបក្សកុម្មុយនីស្តវៀតណាមទៀតផង។

          រីឯ  អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជន​បដិវត្តន៍
​ឡាវ​ លោក Somphone Sychaleun បានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនឡាវ ​ចងចាំ
ជានិច្ចការជួយឧបត្ថម្ភដ៏ធំធេងនិងប្រសិទ្ធភាពរបស់បក្ស រដ្ឋនិងប្រជាជន​វៀតណាម
 ចំពោះបក្ស រដ្ឋ និងប្រជាជនឡាវក្នុងរយៈពេលកន្លងទៅ។ លោកក៏​បានអះអាងថា៖
ឆ្នាំ ២០១៧នេះជាឆ្នាំមួយដ៏សែនសំខាន់ដោយមានសកម្មភាព​រំលឹកខួបអនុស្សាវរីយ៍
ដ៏​​ឱឡារិក ដូចជាទិវា៥៥ឆ្នាំ វៀតណាម-ឡាវបង្កើត​ទំនាក់ទំនងការទូត និង៤០ឆ្នាំទិ
វាប្រទេសទាំងពីរចុះហត្ថលេខាលើអនុសញ្ញា​មិត្តភាព។នេះជាឱកាសមួយដើម្បីផ្សព្វ
ផ្សាយអោយជំនាន់វ័យក្មេងនៃប្រទេស​ទាំងពីរយល់ដឹងនិងបន្តជំរុញទំនាក់ទំនងពិ
សេសវៀតណាមនិងឡាវកាន់តែ​អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ