ឡាវ-ទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនក្នុងឆ្នាំ ២០១៣
|
ឡាវ-ទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករក្នុងឆ្នាំ ២០១៣ (Image: Vietnam+) |
(VOVworld) - ក្រសួងផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍ឡាវបានឲ្យដឹងថា៖ ភ្ញៀវ ទេសចរណ៍បរទេសចំនួន ៣,៨ លាននាក់បានមកទស្សនានៅឡាវក្នុងឆ្នាំ ២០១៣
កើនឡើង ៥ សែននាក់បើប្រៀបនឹងឆ្នាំ ២០១២។ ភ្ញៀវទេសចរណ៍ភាគ ច្រើនមក
ពីបណ្ដាប្រទេសអាស៊ាន ជាពិសេសគឺប្រជាជនថៃ។ ភ្ញៀវទេសចរណ៍មកពីទ្វីប
អឺរ៉ុបទ្វីបអាមេរិកនិងតំបន់មជ្ឈឹមបូព៌ារក៏បានកើនឡើងយ៉ាងខ្លាំង។ នាបច្ចុប្បន្ន ឡាវមានទីកន្លែងទេសចរណ៍ចំនួន ៧ រយកន្លែងលើទូទាំងប្រទេស។ ប្រទេស
អាស៊ី-អាគ្នេយ៍នេះមានផែនការអភិវឌ្ឍន៍បន្ថែមទីកន្លែងទេសចរណ៍ ៨ រយកន្លែង
ថែមទៀត។ កំណើនខាងទេសចរណ៍នឹងជួយអភិវឌ្ឍន៍វិស័យធ្វើអាជីវកម្ម
សណ្ឋាគារនិងភោជនីយដ្ឋានសំដៅឆ្លើយតបនឹងសំណូមពររបស់ភ្ញៀវទេសចរណ៍ ៕