ឡាវផ្អាកការរៀបចំកិច្ចប្រជុំកំពូលថ្នាក់តំបន់ចំនួន ៤ ដោយសារជំងឺរាតត្បាត Covid-19
(VOVWORLD) - រដ្ឋាភិបាលឡាវបានសម្រេចចិត្តផ្អាកការរៀបចំកិច្ចប្រជុំកំពូលថ្នាក់តំបន់ចំនួន ៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែនេះនៅទីក្រុងវៀងចន្ទន៍
នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩ នៅលើពិភពលោក រដ្ឋាភិបាលឡាវបានសម្រេចចិត្តផ្អាកការរៀបចំកិច្ចប្រជុំកំពូលថ្នាក់តំបន់ចំនួន ៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែនេះនៅទីក្រុងវៀងចន្ទន៍។
តាមនោះ មានកិច្ចប្រជុំថ្នាក់តំបន់ចំនួន ៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី២៧ ខែមីនា រួមមានកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ៣; កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ច Ayayaoadi – Chau Pray-a – Mekong (ACMECS) លើកទី៩ ; កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវវៀតណាម ( CMLV) លើកទី១០ និង កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី ១១។ ប៉ុន្តែ រដ្ឋាភិបាលឡាវបានជូនដំណឹងជាផ្លូវការថាផ្អាករៀបចំកិច្ចប្រជុំទាំងអស់នេះដើម្បីផ្តោតសំខាន់លើការប្រមូលផ្តុំកម្លាំងធនធានក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ៕