ឡាវរៀបចំពិធីរំលើកខួបអនុស្សារវរីយ៍លើកទី ១៧ នៃទិវាប្រទេសឡាវចូលរួមអាស៊ាន


ឡាវរៀបចំពិធីរំលើកខួបអនុស្សារវរីយ៍លើកទី ១៧ នៃទិវាប្រទេសឡាវចូលរួមអាស៊ាន  - ảnh 1
ឡាវរៀបចំពិធីរំលើកខួបអនុស្សារវរីយ៍លើកទី ១៧ នៃទិវាប្រទេសឡាវចូលរួមអាស៊ាន (Image: baotintuc.vn)

(VOVworld) - នាព្រឹកថ្ងៃទី ២ សីហា ក្រសួងការបរទេសឡាវបានរៀបចំពិធីដើរថ្មើរ
ជើងក្នុងឱកាសរំលើកខួបអនុស្សារវរីយ៍លើកទី ១៧ នៃទិវាប្រទេសឡាវចូលរួម
អាស៊ាន (ថ្ងៃទី ២៣ កក្កដា) និងលើកទី ៤៧ នៃទិវាបង្កើតអាស៊ាន (ថ្ងៃទី ៨ សីហា
ឆ្នាំ ១៩៦៧ - ថ្ងៃទី ៨ សីហា ឆ្នាំ ២០១៤)។ ក្រោយរយៈពេល ១៧ ឆ្នាំចូលរួមអាស៊ាន
ប្រទេសឡាវ បានមានការរួមវិភាគទានយ៉ាងសកម្មចំពោះព្រឹត្តិការណ៍ទាក់ទិន់ដល់
អាស៊ាន។ ប្រការ នេះត្រូវបានអះអាងតាមរយៈរាល់ព្រឹត្តិការណ៍នាពេលថ្មីៗនេះ
ដូចជា សន្និសីទជាន់ ខ្ពស់មេបណ្ជាការកងទ័ពជើងអាកាសលើកទី ១០ សន្និសីទ
ស្តីអំពីការបង្ការប្រឆាំងអំពើ ពុករលួយតំបន់អាស៊ី-អាគ្នេយ៍លើកទី ៩ ជាដើម។
ក្រៅពីនោះ ប្រទេសឡាវក៏បានរៀបចំយ៉ាងសកម្មសំរាប់សន្និសីទមហាសន្និបាត
អន្តរសភាបណ្ដាប្រទេសអាស៊ី-អគ្នេយ៍ (AIPA) លើកទី ៣៥ ឆ្ពោះទៅសមាគម
សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥ និងត្រៀមរៀបចំ ឲ្យការទទួលបានតួនាទីធ្វើជា
ប្រធានអាស៊ាននាឆ្នាំ ២០១៦ ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ