ឡាវវាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់វៀតណាមក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុ

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី៥
ដល់ទី១០ តុលា នារសៀលថ្ងៃទី៦ តុលា គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ
ដឹកនាំដោយសមាជិកការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្រ្តីឡាវលោក
Bunpon Buttanavong បានមានជំនួបធ្វើការជាមួយគណៈប្រតិភូនៃក្រសួងហិរញ្ញវត្ថុ
វៀតណាម។

ឡាវវាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់វៀតណាមក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុ - ảnh 1


ថ្លែងមតិនៅទីនេះ លោក Bunpon Buttanavong បានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិ
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមពីដើមឆ្នាំមក និងចាត់ទុកថា បទពិសោធ
ន៍របស់វៀតណាម ជាមេរៀនដែលឡាវអាចអនុវត្តបាន។លោកបានឲ្យដឹងថា៖
“ក្នុងការពិតជាក់ស្ដែង ឡាវបានមានការខំប្រឹងប្រែងជាច្រើនក្នុងវិស័យគ្រប់គ្រង
ហិរញ្ញវត្ថុធនាគារ ប៉ុន្តែនៅជួបប្រទះបញ្ហានិងការសាកល្បងគប្បីដោះស្រាយ។ឡាវ
វាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងនៃផ្នែកហិរញ្ញវត្ថុវៀតណាម ក្នុងការធ្វើ
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងមានគោលបំណង វៀតណាមនឹងចែករំលែកបទពិ
សោធន៍ក្នុងវិស័យនេះជាមួយឡាវ។បក្ស រដ្ឋនិងប្រជាជនឡាវជានិច្ចកាលទទួល
ស្គាល់ការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុរបស់វៀតណាមសំរាប់ឡាវ”។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung បានអះអាងថា
វៀតណាមត្រៀមខ្លួនជាស្រេច បញ្ជូនអ្នកជំនាញការខាងហិរញ្ញវត្ថុទៅឡាវ ដើម្បី
ជួយឧបត្ថម្ភឡាវជំនះពុះពារលើរាល់ការលំបាក់នាបច្ចុច្បន្ន ព្រមទាំងបន្តអនុវត្ត
ប្រកបដោយប្រសិទ្ធិភាពនូវបណ្ដាកិច្ចព្រមព្រៀងសហប្រតិបតិ្តការហិរញ្ញវត្ថុរវាង
ប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ