អ. ស. ប អំពាវនាវឱ្យពិភពលោកខិតខំបន្ថែមទៀតដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ១៦ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុគឺជាឧបសគ្គធ្ងន់ធ្ងរនិងបន្ទាន់បំផុត ចំពោះស្ថេរភាពនិងវិបុលភាពសកលលោក ហើយប្រទេសនិងសហគមន៍ទាំងអស់នៅលើពិភពលោក គប្បីខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិនេះ។
ថ្លែងមតិនៅក្នុងទីក្រុង Islamabad ក្នុងឧកាសទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកច្បាស់ថា ការប្រែប្រួលអាកាសធាតុគឺជាគ្រោះថ្នាក់យ៉ាងច្បាស់សម្រាប់ពិភពលោកទាំងមូល ដោយបានចាត់ទុកថាក្រៅពីការការពារបរិស្ថាន ពិភពលោកក៏ត្រូវធ្វើសកម្មភាពផងដែរ ដើម្បីសំរេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ( SDG)៕