អ. ស.ប និងសហភាពអឺរ៉ុបក្រើនរំលឹកឡើងវិញនូវទស្សនៈប្រឆាំងជំទាស់ ចំពោះអ៊ីស្រាអែលដែលរួមបញ្ចូលក្នុងតំបន់​ WestBank

(VOVWORLD) - នាថ្ងៃទី ២៣ ខែមេសា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅមជ្ឈឹមបូព៌ា លោក Nickolay Mladenov បានព្រមានដល់អ៊ីស្រាអែលឱ្យលុបចោលភ្លាមៗនូវការប៉ុនប៉ងរួមបញ្ចូលតំបន់ West Bank មួយផ្នែក ពីព្រោះសកម្មភាពនេះនឹងបង្កផលប៉ះពាល់យ៉ាងគំហុកដល់ដំណោះស្រាយរដ្ឋទាំង ២ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។
អ. ស.ប និងសហភាពអឺរ៉ុបក្រើនរំលឹកឡើងវិញនូវទស្សនៈប្រឆាំងជំទាស់ ចំពោះអ៊ីស្រាអែលដែលរួមបញ្ចូលក្នុងតំបន់​ WestBank - ảnh 1 បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅមជ្ឈឹមបូព៌ា លោក Nickolay Mladenov ( រូបថតៈ AFP / TTXVN)

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមតាមអនឡាញ លោក Mladenov បានអបអរសាទរចំពោះការខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19 ទោះបីជាមានជម្លោះនៅទីនេះក៏ដោយ។ ប៉ុន្តែ លោក Mladenov ក៏បានព្រមានថាភាពតានតឹងនិងការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើងក្នុងខែកន្លងមក ដែលបណ្តាលឱ្យអន្តរាយដល់អាយុជីវិតរបស់ប្រជាជនកាន់តែច្រើនឡើងៗផងដែរ។

នាថ្ងៃដដែលនោះ សហភាពអឺរ៉ុប (EU) ក៏បានក្រើនរំលឹកសារជាថ្មីម្តងទៀតនូវទស្សនៈប្រឆាំងជំទាស់ចំពោះអ៊ីស្រាអែល ដែលបានរួមបញ្ចូលតំបន់ West Bank បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Banjamin Netanyahu និងមេដឹកនាំគណបក្សសនិងខៀវ បានឯកភាពគ្នាបោះឆ្នោតលើបញ្ហានេះក្នុងកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មី ហើយសហភាពអឺរ៉ុបនឹងបន្តតាមដានយ៉ាងដិតដល់អំពីស្ថានភាពនិងផលប៉ះពាល់នានា រួមទាំងនឹងចាត់វិធានការសមស្របបើចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ