អ. ស.ប បន្តអំពាវនាវឱ្យមានបទឈប់បាញ់នៅលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ៣ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវសារជាថ្មីម្តងទៀតអំពីការឈប់បាញ់ជាសកលដោយដាស់តឿនឱ្យភាគីជម្លោះនានាឈប់ប្រយុទ្ធគ្នាដើម្បីឲ្យបណ្តាប្រទេសអាចផ្តោតសំខាន់លើការទប់ស្កាត់នឹងជម្ងឺរាតត្បាត Covid-19។
អ. ស.ប បន្តអំពាវនាវឱ្យមានបទឈប់បាញ់នៅលើពិភពលោក - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ THX/TTXVN)

ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញ់របស់ អ.ស.ប អគ្គលេខាធិការលោក Guterres បានឲ្យដឹងថាអ្វីដែលជាអាក្រក់បំផុតមិនទាន់មកដល់នៅឡើយទេ ជាពិសេសគឺប្រទេសដែលមានជម្លោះ ដូចជាស៊ីរី លីប៊ី និងយេម៉ែន ហើយលោកក៏បានសង្កត់ធ្ងន់ទៀតថាមានវឌ្ឍនភាពវិជ្ជមានមួយចំនួន បន្ទាប់ពីការអំពាវនាវជាលើកដំបូងសម្រាប់បទឈប់បាញ់កាលពីថ្ងៃទី ២៣ ខែមីនាកន្លង មក។

ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នានៅតែកើតមានឡើងនៅប្រទេសមួយចំនួន ដែលធ្វើឱ្យអាជ្ញាធរមូលដ្ឋានមិនអាចទប់ទល់នឹងជម្ងឺឆ្លង Covid-19 បានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ