អ. ស.ប អបអរសាទរចំពោះសហគមន៍អន្តរជាតិក្នុងការផ្តល់ថវិកាជាង ៨ ពាន់លានដុល្លារអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

(VOVWORLD) - លោក Antonio Guterres បានអបអរសាទរចំពោះម្ចាស់ជំនួយឧបត្ថម្ភនានា ដែលបានសន្យារួមវិភាគទានថវិកា ៧,៥ ពាន់លានអឺរ៉ូ (ស្មើប្រមាណ ៨,២ ពាន់លានដុល្លារអាមេរិក ដើម្បីជម្រុញការស្រាវជ្រាវ ផលិតកម្មនិងការចែកចាយវ៉ាក់សាំង ដើម្បីបញ្ចប់ការគំរាមកំហែងនៃវីរុស SARS-Cov-2 ។
អ. ស.ប អបអរសាទរចំពោះសហគមន៍អន្តរជាតិក្នុងការផ្តល់ថវិកាជាង ៨ ពាន់លានដុល្លារអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres (រូបថត៖ Reuters)

នាថ្ងៃទី ៤ ខែឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានអបអរសាទរចំពោះម្ចាស់ជំនួយឧបត្ថម្ភនានា ដែលបានសន្យារួមវិភាគទានថវិកា ៧,៥ ពាន់លានអឺរ៉ូ (ស្មើប្រមាណ ៨,២ ពាន់លានដុល្លារអាមេរិក ដើម្បីជម្រុញការស្រាវជ្រាវ ផលិតកម្មនិងការចែក ចាយវ៉ាក់សាំង ដើម្បីបញ្ចប់ការគំរាមកំហែងនៃវីរុស SARS-Cov-2 ដែលបង្កជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19។ អញ្ជើញថ្លែងមតិក្នុងសន្និសីទតាមអនឡាញនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា«ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តខាងសុខាភិបាលរបស់សហគមន៍ធំបំផុតក្នុងប្រវត្តិសាស្ត្រ” គឺជាតម្រូវការចាំបាច់ដើម្បីកម្ចាត់ជំងឺរាតត្បាត Covid-19 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ