អេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិក ស្វីស ត្រូវ​បាន​បោះ​ឆ្នោត​ចូលក្នុង​​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) - នៅថ្ងៃទី៩ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសរើសប្រទេសអេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិក និងស្វីស ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់អាណត្តិពីរឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣។
អេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិក ស្វីស ត្រូវ​បាន​បោះ​ឆ្នោត​ចូលក្នុង​​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1សម័យប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (រូបថត៖ AA/TTXVN)

ប្រទេសទាំងប្រាំសុទ្ធតែឈរឈ្មោះដោយគ្មានការប្រកួតប្រជែងសម្រាប់អាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន ១៥ ជាស្ថាប័នមានភារកិច្ចរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ប្រទេសទាំងនេះនឹងកាន់តំណែងជំនួសឲ្យប្រទេសឥណ្ឌា អៀរឡង់ កេនយ៉ា ម៉ិកស៊ិក និងន័រវេស។ ដើម្បីធានាមានលក្ខណៈតំណាងភូមិសាស្រ្ត អាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានបែងចែកទៅឱ្យក្រុមប្រទេសក្នុងតំបន់និមួយៗ។ បើទោះបីជាបេក្ខភាពមិនត្រូវប្រកួតប្រជែងក្នុងតំបន់រៀងៗខ្លួនក៏ដោយ ក៏ប្រទេសទាំងនេះនៅតែត្រូវមានការគាំទ្រពីសមាជិកជាង ២/៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិដែរ។ ជាក់ស្តែង ប្រទេសអេក្វាឌ័រ ទទួលបានសំឡេងគាំទ្រចំនួន ១៩០ សំឡេង ជប៉ុន ទទួលបាន ១៨៤ សំឡេង ម៉ាល់តាទទួលបាន ១៨៥ សំឡេង ម៉ូសំប៊ិក ១៩២ សំឡេង និងស្វីស ១៨៧ សំឡេង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ