អេកូសដំណើការបោះប្រជាមតិអំពីឯករាជ្យ
|
ប្រជាជនអេកូស (រូបថតៈGetty Images ) |
(VOVworld)-នៅម៉ោង៧ព្រឹកថ្ងៃទី១៨កញ្ញា តាមម៉ោងតំបន់ (ម៉ោង១២នៅហា
ណូយ) មណ្ឌលបោះឆ្នោតចំនួន២.៦០០កន្លែងបានបើកទ្វា ទទួលអ្នកបោះឆ្នោត
អេកូសចូលរួមការបោះប្រជាមតិជាប្រវត្តិសាស្រ្ត ដើម្បីជ្រើសរើសផ្លូវអភិវឌ្ឍន៍ក្នុង
អនាគតរបស់ខ្លួន គឺក្លាយទៅជាប្រទេសឯករាជ្យឬនៅតែជាផ្នែក១របស់ អង់
គ្លេស។តាំងពីពេលព្រឹកព្រលឹម អ្នកបោះឆ្នោតអេកូស បានរៀបតាមជួរនៅមុខមណ្ឌលបោះឆ្នោតនានាដើម្បីរង់ចាំទ្វាសម្រាប់ការបោះប្រជាមតិ ក្នុងនោះ អ្នក បោះឆ្នោតត្រូវបានស្នើរឆ្លើយថា “ព្រមឬទេ” ចំពោះសំនួរដែល ចោទថា “តើ
អេកូសគួរតែជាប្រទេសឯករាជ្យដែរឬទេ” ។
លទ្ធផលដំបូងនៃការបោះប្រជាមតិនេះ ត្រូវបានប្រកាសនាព្រឹកថ្ងៃទី១៩
កញ្ញា ។ទោះបីជាអេកូសជ្រើសរើសឯករាជ្យក៏ដោយ ប៉ុន្តែសេចក្តីប្រកាសអេកូស ឯករាជ្យគ្រាន់តែបានប្រកាសមុនបង្អស់គឺថ្ងៃទី២៤មិនាឆ្នាំ២០១៦ខាងមុខ៕