អាកាសយានដ្ឋានអន្តរជាតិ Can Tho ទទួលជើងហោះហើរបញ្ចូលពលរដ្ឋត្រឡប់មកវិញពីចក្រភពអង់គ្លេស
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែមីនានេះ អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរពីទីក្រុងឡុងប្រទេសអង់គ្លេសដោយដឹកតាមអ្នកដំណើរ ១៦៤ នាក់ និងអ្នកបម្រើយន្តហោះចំនួន ១៦ នាក់ ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho ។ អ្នកដំណើរទាំងអស់សុទ្ធតែជាជនជាតិ វៀតណាម។
អាកាសយានដ្ឋានអន្តរជាតិ Can Tho ទទួលជើងហោះហើរបញ្ចូលពលរដ្ឋត្រឡប់មកវិញពីចក្រភពអង់គ្លេស |
បន្ទាប់ពីការពិនិត្យសុខភាពមក អ្នកដំណើរនិងបុគ្គលិកទាំងអស់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា នៅសាលាយោធា ខេត្ត Dong Thap តាមការកំណត់។
មុននោះ នាថ្ងៃទី ១៨ ខែមីនា អា កាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរ ពីប្រទេសសិង្ហបុរីនិងជើងហោះហើរពីប្រទេសថៃ ដោយជើងហោះហើរទាំងពីរនេះ ផ្ទុកអ្នកដំណើរចំនួន ៧៩ នាក់។ បន្ទាប់ពីការពិនិត្យសុខភាពមក អ្នកដំណើរទាំងនេះ ត្រូវបានបញ្ចូនទៅសាលាយោធា ខេត្ត Tra Vinh សម្រាប់អនុវត្តន៍ដាក់នៅដាច់ដោយឡែកតាមការកំណត់៕