អគ្គទេសាភិបាល Papua New Guinea តែងតែគោរពនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយវៀតណាម

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេ ស៊ី ទទួលបន្ទុករដ្ឋឯករាជ្យ Papua New Guinea លោក Pham Vinh Quang កាលពីថ្ងៃទី ១៦ ខែកក្កដា បានជូនសារតាំងចំពោះអគ្គទេសាភិបាល Papua New Guinea លោក Bob Dadae។ 
អគ្គទេសាភិបាល Papua New Guinea តែងតែគោរពនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ទទួលបន្ទុករដ្ឋឯករាជ្យ Papua New Guinea លោក Pham Vinh Quang កាលពីថ្ងៃទី ១៦ ខែកក្កដា បានជូនសារតាំងចំពោះអគ្គទេសាភិបាល Papua New Guinea លោក Bob Dadae 

នៅឯពិធីនេះ លោក Bob Dadae បានអះអាងថា Papua New Guinea តែងតែគោ រពនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ និងចាត់ទុក វៀតណាមជាគំរូមួយសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ អគ្គទេសាភិបាលលោក Bob Dadae សង្ឃឹមថា ក្នុងរយៈពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍថ្មីៗ នៅក្នុងវិស័យជាច្រើនដែលមានផលប្រយោជន៍ដូចគ្នា។ លោក Bob Dadae ក៏ចង់ឱ្យវៀតណាមធ្វើជាស្ពានដើម្បីជួយ Papua New Guinea ដើរតួជាអ្នកសង្កេតការណ៍នៅអាស៊ាន ជាពិសេស ឆាប់ក្លាយជាសមាជិកផ្លូវការនៃ សហគមន៍អាស៊ាន។

នាថ្ងៃដ៏ដែល ឯកអគ្គរដ្ឋទូត លោក Pham Vinh Quang បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រី Papua New Guinea លោក James Marape។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក James Marapemong មានបំណងចង់រៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងមានបំណង ចង់សហការជាមួយវិនិយោគិនវៀតណាមលើវិស័យកសិកម្ម ជលផល ការកែច្នៃប្រេងរ៉ែនិងឧស្ម័ន ទេសចរណ៍ និងសេវាកម្មទូរគមនាគមន៍ជាដើម។ នាយករដ្ឋមន្ត្រីលោក Marape សង្ឃឹមថា នឹងបន្តសហការជាមួយវៀតណាមលើវេទិការអន្តរជាតិនិងតំបន់ ដូចជាអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC); អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាតំបន់អាស៊ាន (ARF) និងអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO)។

នាថ្ងៃទី ១៦ ខែកក្កដា ឯកអគ្គរដ្ឋទូតលោក  Pham Vinh Quang បានជួបប្រាស្រ័យជាមួយតំណាងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅ Papua New Guinea។ នៅទីនេះ លោកឯកអគ្គរដ្ឋទូតបានអះអាងថា បក្សនិងរដ្ឋជាពិសេសគឺស្ថានទូត តែងតែយកចិត្តទុកដាក់ដល់តួនាទីរបស់សហគមន៍ជន វៀត ណាមនៅបរទេស ក្នុងនោះមានសហគមន៍វៀតណាមនៅ Papua New Guinea តែម្តង។ ទន្ទឹមនឹងនេះដែរ លោកបានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងការពារនិងគាំទ្រសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនវៀតណាមនៅក្នុងប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ