អគ្គទេសាភិបាលអូស្ត្រាលី David Hurley នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ៣០ មីនា តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋ  Vo Van Thuong អគ្គទេសាភិបាលអូស្ត្រាលី David Hurley នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមេសា (ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍អាទិត្យក្រោយ)។ 
អគ្គទេសាភិបាលអូស្ត្រាលី David Hurley នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley។ (រូបថត៖ abc.net.au)

អគ្គទេសាភិបាលអូស្ត្រាលី David Hurley គឺជាមេដឹកនាំបរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅវៀតណាម តាមការអញ្ជើញរបស់លោកប្រធានរដ្ឋ Vo Van Thuong ចាប់តាំងពីលោកកាន់តំណែងជាប្រធានរដ្ឋមក។ យោងតាមព័ត៌មានពីស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ អគ្គទេសាភិបាល David Hurley នឹងចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា Vuong Dinh Hue រួមទាំងចូលរួមកិច្ចប្រជុំមួយចំនួនដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ