អគ្គនាយិកា IMF ព្រមានអំពីអនាគតពិភពលោកដ៏អាប់អួរ

(VOVWORLD) - ថ្លែងមតិនៅវេទិកាសេដ្ឋកិច្ចនៅរដ្ឋធានី Riyadh របស់អារ៉ាប់ប៊ីសាអូឌីត នា ថ្ងៃទី២៤ តុលា អគ្គនាយិកាមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde បានព្រមានថា ពិភពលោកនឹងប្រឈមមុខជាមួយអនាគតដ៏ អាប់អួរ ប្រសិនបើមិនដោះស្រាយបាននូវបញ្ហាបម្រែបម្រួលអាកាសធាតុនិង វិសមភាព។

អគ្គនាយិកា IMF ព្រមានអំពីអនាគតពិភពលោកដ៏អាប់អួរ - ảnh 1 អគ្គនាយិកាមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde (រូបថត៖  Getty Images)


លោកស្រីរូបនេះសង្កត់ធ្ងន់ថា ប្រសិនបើមិនដោះស្រាយបាននូវ បញ្ហាពោលខាងលើ គឺពិភពលោកទាំងមូលនឹងលិចក្នុងអនាគតដ៏អាប់អួរក្នុងរយៈ ពេល៥០ឆ្នាំខាងមុខ។ លោកស្រី Lagarde ក៏បានអំពាវនាវឲ្យពិភពលោកលុប ចោលស្ថានការណ៍វិសមភាពភេទនិងវិសមភាពរវាងប្រទេសមាននិងប្រទេស ក្រីក្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ