អគ្គនាយក WHO ព្រមានថាជំងឺរាតត្បាត COVID-19 នៅតែឆ្លង​រាលដាល​

(VOVWORLD) - ប្រធានអង្គការ WHO បានអះអាងថា "គ្មាននរណាម្នាក់មានសុវត្ថិភាពរហូតដល់យើងទាំងអស់គ្នាមានសុវត្ថិភាពឡើយ" ។
អគ្គនាយក WHO ព្រមានថាជំងឺរាតត្បាត COVID-19 នៅតែឆ្លង​រាលដាល​ - ảnh 1 អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ TTXVN)

ជំងឺរាតត្បាត COVID-19 នៅតែឆ្លងរាលដាលដដែល ហើយ ការជះឥទ្ធិពលរបស់វានឹងបន្តកើតមានជាច្រើនទសវត្សរ៍ទៀត។យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ដែលបាននាំចេញនាថ្ងៃទី ២២ ខែមិថុនា នៅកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីដេអូ បានឲ្យដឹងថា ជំងឺរាតត្បាត COVID-19 មិនត្រឹមតែជាវិបត្តិសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាវិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម វិបត្តិនយោបាយទៀតផង។ ការគំរាមកំហែងដ៏ធំបំផុតចំពោះពិភពលោកមិនត្រឹមតែវីរុស SARS-CoV-2 ប៉ុណ្ណោះទេ ថែមទាំងជា "កង្វះខាតស្មារតីសាមគ្គីភាព និងភាពជាអ្នកដឹកនាំពិភពលោក" ។ ប្រធានអង្គការ WHO បានអះអាងថា "គ្មាននរណាម្នាក់មានសុវត្ថិភាពរហូតដល់យើងទាំងអស់គ្នាមានសុវត្ថិភាពឡើយ" ។

សូមបញ្ជាក់ដែរថា កាលពី     សប្តាហ៍មុន WHO បានព្រមានអំពីដំណាក់កាលថ្មី ដ៏គ្រោះថ្នាក់នៃជំងឺរាតត្បាត COVID-19 ក្នុងបរិបទ ដែលប្រទេសជាច្រើនបានបន្ធូរស្រាលវិធានការទប់ស្កាត់ជំងឺរាតត្បាត ដោយមិនអើពើទៅនឹងការឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺរាតត្បាតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ