អគ្គនាយក WTO Robert Azevedo អះអាងថាគាំទ្រវៀតណាមជានិច្ចក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច

អគ្គនាយក WTO Robert Azevedo អះអាងថាគាំទ្រវៀតណាមជានិច្ចក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុងការជួបជាមួយអគ្គនាយក
 WTO Robert Azevedo


(VOVworld)-ថ្លែងមតិក្នុងការជួបសន្ទនាជាមួយអគ្គនាយកអង្គការពាណិជ្ជកម្ម
ពិភពលោក (WTO) លោក Robert Azevedo នាថ្ងៃទី១៥មេសា នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាម ជានិច្ចកាលគោរពនិងអនុវត្តត្រឹមត្រូវនូវតួនាទីជាសមាជិករបស់ WTO។ វៀត ណាមគាំទ្រជានិច្ចនិងជឿជាក់ទៅលើតួនាទីរបស់ WTO ហើយសកម្មស្វែងយល់ និងចូលរួមរាល់ការចរចារដែលសមស្របនឹងសមត្ថភាពរបស់ខ្លួន។ លោក
Nguyen Xuan Phuc មានបំណងថា WTO ជានិច្ចកាលគាំទ្រនិងផ្តល់អាទិភាព ជួយឧបត្ថម្ភវៀតណាមក្នុងដំណើការអភិវឌ្ឍន៍ ជាពិសេសវិស័យបណ្តុះបណ្តាល ប្រភពធនធានមនុស្សមានសមត្ថភាពខ្ពស់ អ្នកជំនាញការច្បាប់ពូកែសម្រាប់ ធារារ៉ាប់រងរាល់ព្រឹត្តិការណ៍ទាក់ទិនទៅនឹងច្បាប់អន្តរជាតិ។

        រីឯខ្លួនវិញ លោក Robert Azevedo បានអះអាងថា ជានិច្ចកាលចាត់ទុក វៀតណាមជាមិត្តដ៏ធំមួយនិងត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាមក្នុងដំណើរការ
ធ្វើ សមាហរណកម្មប្រកបដោយប្រសិទ្ធិភាពចូលក្នុងប្រព័ន្ធពាណិជ្ជកម្មសកល
លោក ក៏ដូចជាដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ