អគ្គនាយក លោក Roberto Azevedo បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់ WTO
(VOVWORLD) -នាថ្ងៃទី ៣១ ឧសភា អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azevedo បានឯកភាពចំពោះសេចក្ដី អំពាវនាវរបស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីតម្រូវការធ្វើកំណែទម្រង់ WTO សំដៅធានាថា៖ អង្គការនេះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀត។
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azevedo |
មុននេះ លោក Azevedo បានជួបប្រជុំជាមួយប្រធានាធិបតី Macron ដើម្បីពិភាក្សាអំពីភាពតានតឹងខាងពាណិជ្ជកម្មសកលនាពេលបច្ចុប្បន្នក៏ដូចជាតួនាទីជាជាមជ្ឈមណ្ឌលរបស់ WTO ក្នុងកិច្ចការពារស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្ម។ ក្នុងសេចក្ដីប្រកាសថ្មីៗបំផុតរបស់ខ្លួន លោក Azevedo បានសម្ដែងនូវការស្រុះចិត្តគំនិតជាមួយនឹងទស្សនៈរបស់ថ្នាក់ដឹកនាំបារាំងអំពីតម្រូវការពង្រឹង WTO នឹងធានា ធានាថា៖ អង្គការនេះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាសាកល្បងខាងពាណិជ្ជកម្មនាបច្ចុប្បន្ននេះ។ លោកបានអះអាងនូវការត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រលោក Macron និងសមាជិក WTO ទាំងឡាយ ក្នុងការស្វែងរកវិធីដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃអង្គការពហុភាគីនេះផងដែរ៕