អគ្គនាយក អង្គការ WTO បានទទួលស្គាល់ថាត្រូវការធ្វើកំណែទម្រង់ប្រព័ន្ធ ពាណិជ្ជកម្មសកលលោក
(VOVWORLD) - អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO លោក Roberto Azevedo បានឯកភាពថាត្រូវការធ្វើការកំណែទម្រង់របៀបរបបពាណិជ្ជកម្មសកលលោកទោះបីជាលោកមិនធ្លាប់ពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំពី បញ្ហានេះឡើយក្តី។
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO លោក Roberto |
ឆ្លើយបទសម្ភាសទៅកាន់សារព័ត៌មាននៅវិទ្យុ Freakonomic នាថ្ងៃទី៤ខែតុលាកន្លងទៅ លោក Azevedo បានឯកភាពថា ប្រព័ន្ធពាណិជ្ជកម្មសកលលោកត្រូវការធ្វើកំណែទម្រង់យ៉ាងឆាប់ៗ ហើយលោក ក៏ពិភាក្សាជាជាប្រចាំជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសច្រើននៅលើពិភព លោកក្នុងនោះមានបារាំង អាល្លឺម៉ង់ ជប៉ុន និងអង់គ្លេស ក៏ប៉ុន្តែមិនដែលជួប សន្ទនាផ្ទាល់ជាមួយលោក Donald Trump អំពីបញ្ហាពាណិជ្ជកម្មនោះឡើយ។ លោក Azevedo ក៏បានព្រមានថាភាពតានតឹងពាណិជ្ជកម្មដោយសារប្រទេសមហា អំណាចវាយពន្ធគ្នាទៅវិញទៅមកនឹងកើនឡើងហើយទីចុងបញ្ចប់នឹងប៉ះពាល់ដល់ ខឿនសេដ្ឋកិច្ចពិភពលោក ប្រសិនបើគ្មានដំណោះស្រាយណាមួយឡើយ៕