អគ្គនាយកដ្ឋានស្ថិតិអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨

(VOVWORLD) -អញ្ជើញចូលរួមសន្និសីទបូកសរុបផ្នែក ស្ថិតិឆ្នាំ២០១៧ និងអនុវត្តន៍ភារកិច្ចសម្រាប់ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២២មករានៅទីក្រុងហាណូយនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យអគ្គនាយកដ្ឋានស្ថិតិស្រាវជ្រាវ ដើម្បីគិតឲ្យត្រឹមត្រូវនូវផលិតផលសររុបក្នុងស្រុក (GDP) ព្រោះថា បច្ចុប្បន្ននេះ មិន ទាន់គិតបានអស់សេដ្ឋកិច្ចក្រៅផ្លូវការ ក្នុងនោះមានវិស័យសេវ៉ាកម្ម។ 
អគ្គនាយកដ្ឋានស្ថិតិអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨ - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី  (រូបថតៈVGP/Quang Hiếu )

ក្នុងឆ្នាំ២០១៧នេះ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការដែល អគ្គនាយកដ្ឋានស្ថិតិបានធ្វើសេនា ធិការជូនក្រសួងផែនការនិងវិនិយោគ ជូននាយករដ្ឋមន្ត្រី អំពីសេណារីយូកំណើនប្រចាំ ត្រីមាស។ ហើយនេះជាលើកដំបូងដែលវៀតណាមមានសេណារីយូកំណើនតាមត្រី មាស ធ្វើជាមូលដ្ឋានសម្រាប់ការបញ្ជាណែនាំ។ នាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ ទៅលើមុខជំនាញនិងមនសិការប្រតិបត្តិតាមច្បាប់និងធានាល្អគោលការ ណ៍នៃកិច្ចការស្ថិតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ