អគ្គ​នាយកទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិមានជំនួបសន្ទនាជាមួយមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់

អគ្គ​នាយកទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិមានជំនួបសន្ទនាជាមួយមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់  - ảnh 1
អគ្គ​នាយក ទីភ្នាក់ងារ ថាមពល ​បរមាណូ អន្តរជាតិ (IAEA) Yukia Amano (http://giaoduc.net.vn)

ទីភ្នាក់ងារសារព័ត៍មាន ISNA របស់អ៊ីរ៉ង់ បានជូនដំណឹងថា៖ ​អគ្គ​នាយក ទីភ្នាក់ងារ
ថាមពល ​បរមាណូ អន្តរជាតិ (IAEA) Yukia Amano បាន​មានជំនួបសន្ទនា  ជាមួយ មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ របស់អ៊ីរ៉ង់ ក្នុងក្របខ័ណ្ឌ នៃដំណើបំពេញទស្សនកិច្ច ក្នុង
រយះពេល 1​ថ្ងៃ នៅ tehran របស់លោក  ​នាថ្ងៃទី ​21 ឧសភា។ នៅទីនេះ លោក Yukia Amano បានមានជំនួបសន្ទនា​ ជាមួយ​ នាយក ស្ថាប័នថាមពល  នុយក្លេអ៊ែរ អ៊ីរ៉ង់ 
Fereydoun Abbasi – Davani ប៉ុន្តែ មិនដឹងច្បាស់អំពីខ្លឹមសារពិភាក្សារ របស់ភាគីទាំង
ពីរទេ។ ​តាម​ផែនការ​ លោក Yukia Amano ក៏មានជំនួបសន្ទនាជាមួយ ប្រធាន​ក្រុមអ្នក​ចរចារនុយក្លេអ៊ែរ អ៊ីរ៉ង់ Saeed Jalili និង រដ្ឋមន្ត្រីការបរទេស ​នៃប្រទេសម្ចាស់ផ្ទះ Ali
Akbar Salehi ។ មជ្ឈដ្ឋានអ្នក​ការទូត ​បាន​វាយ​តំលៃ​ថា ​បណ្ដាជំនួបសន្ទនានេះ អាច
នាំដល់​កិច្ចព្រមព្រៀងមួយ បើកទូលាយ​សកម្មភាពអធិការកិច្ច នៅបណ្ដាមូលដ្ឋាន នុយក្លេអ៊ែរ របស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ