អគ្គនាយិការ IMF អំពាវនាវឱ្យអាមេរិកដោះស្រាយការខ្វែងគំនិតគ្នាលើពិដានបំណុលសាធារណៈឱ្យបានឆាប់រហ័ស

(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែឧសភា ថ្លែងមតិនៅក្នុងវេទិកាសេដ្ឋកិច្ចកាតា (ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងដូហាចាប់ពីថ្ងៃទី ២៣-២៥ ឧសភា) អគ្គនាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានឲ្យដឹងថា ការខ្វែងគំនិតគ្នានៅអាមេរិក ជុំវិញកម្រិតពិដាននៃបំណុលសាធារណៈគឺ "មិនចាំបាច់" សម្រាប់សេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងស្ថានភាពអស្ថេរភាពនាបច្ចុប្បន្ន ហើយគួរតែត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ។ 
អគ្គនាយិការ IMF អំពាវនាវឱ្យអាមេរិកដោះស្រាយការខ្វែងគំនិតគ្នាលើពិដានបំណុលសាធារណៈឱ្យបានឆាប់រហ័ស - ảnh 1អគ្គនាយិការ IMF លោកស្រី Kristalina Georgieva ។ (រូបថត៖ AFP/TTXVN)

ទីផ្សារអន្តរជាតិមានភាពច្របូកច្របល់ដោយសារតែការខ្វែងគំនិតគ្នារវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំគណបក្សសាធារណរដ្ឋ ទាក់ទងនឹងកម្រិតផ្តល់ប្រាក់កម្ចីរបស់សហរដ្ឋអាមេរិក នៅពេលដែលកាលបរិច្ឆេទដើម្បីដោះស្រាយបញ្ហានេះនៅដើមខែមិថុនា កំពុងខិតជិតមកដល់។

លោកស្រី Georgieva ជឿជាក់ថា សហរដ្ឋអាមេរិកនឹងអាចជៀសវាងសេណារីយ៉ូក្ស័យធន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអាមេរិកអាចនៅតែមិនមានថវិការសម្រាប់ការចំណាយសាធារណៈនៅខែក្រោយ ហើយសូម្បីតែក្ស័យធន ប្រសិនបើរដ្ឋសភាមិនដំឡើងពិដានបំណុលសាធារណៈ ចំនួន៣១,៤ ពាន់ពាន់លានដុល្លារនាបច្ចុប្បន្ន ហើយសេណារីយ៉ូនេះអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនិងភាពចលាចលនៅក្នុងទីផ្សារពិភពលោក។ទោះជាយ៉ាងណាក៏ដោយ ការចរចារវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ស្តីពីការដំឡើងកម្រិតពិដាននៃបំណុលសាធារណៈ មិនទទួលបានលទ្ធផលឡើយ ដោយសារតែភាគីទាំងពីរមានទស្សនៈខុសគ្នាលើបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ