អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky៖ អ្នកសារព័ត៌មានគួរតែឆ្លៀតប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមានប្រយោជន៍

(VOVWORLD) - ថ្ងៃទី ២១ ខែមិថុនា ជាថ្ងៃអបអរសាទរ ខួបលើកទី ៩៤ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា២០១៩)។ ក្នុងរយៈពេល ៩៤ ឆ្នាំកន្លងមក សារព័ត៌មានបដិវត្តន៍វៀតណាម មានការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ ដែលជា ស្ពានដ៏សំខាន់តភ្ជាប់រវាងបក្ស រដ្ឋជាមួយអាជីវកម្មនិងសង្គម។ 
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky៖ អ្នកសារព័ត៌មានគួរតែឆ្លៀតប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមានប្រយោជន៍ - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky 

ប៉ុន្តែ សារព័ត៌មានបច្ចុប្បន្នក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលបដិវត្តន៍ឧស្សាហកម្ម ៤.០  បានបង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងគ្រប់វិស័យនៃជីវ ភាពសង្គម។ តាមលោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky សមាជិកមជ្ឈិមបក្សនិងជាអគ្គនាយកវិទ្យុសម្លេងវៀតណាមថា នៅសម័យកាលនៃប្រព័ន្ធផ្សព្វផ្សាយពហុព័ត៌មានមានការរីកចម្រើន ក្នុងនោះមានបណ្តាញសង្គម  តួនាទីរបស់ស្ថាប័នសារព័ត៌មានជាផ្លូវការ ត្រូវបានគេកត់សម្គាល់កាន់តែច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ ក៏ដូចជាការពង្រីកការងារល្អក្នុងសង្គម។ ហេតុដូច្នេះ ទីភ្នាក់ ងារសារព័ត៌មាននិងអ្នកសារព័ត៌មាន ត្រូវមានគំនិតច្នៃប្រឌិតដែលក្នុងនោះអ្នកសារព័ត៌មានត្រូវការប្រើបណ្ដាញសង្គមដើម្បីកំណត់ទិសដៅនិងផ្សព្វផ្សាយនូវព័ត៌មានមានប្រយោជន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ