|
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក NGUYEN DANG TIEN (VOV) |
លោកអ្នកនាងជាទីមេត្រី!
ឆ្នាំ២០១៣ទើបនឹងបានបញ្ចប់ ប្រទេសវៀតណាមកំពុងបោះជំហានទៅលើផ្លូវធ្វើ
សមាហរណកម្ម។ វៀតណាមបានគូសសញ្ញាសំខាន់ក្នុងបណ្ដាព្រឹត្តិការណ៍ក្នុង ប្រទេស និងអន្តរជាតិ។ ស្ថានភាពខាងនយោបាយ និងសេដ្ឋកិច្ចលើសកលលោកមានបំរែបំរួល ដ៏ស្មុគស្មាញ ពិបាកព្យាករណ៍។ ក្នុងសភាពការណ៍ពោរពេញទៅដោយការលំបាក សាកល្បងនោះ វៀតណាមបានអនុវត្តគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងទប់ស្កាត់ អតិផរណាប្រកបដោយជោគជ័យ ធានាសុខុមាលភាពសង្គម នឹងរក្សារសន្តិសុខ ការ
ពារប្រទេស។ ដោយមានដំណោះស្រាយ នានារបស់រដ្ឋាភិបាល អតិផរណាក្នុងឆ្នាំ ២០១៣ត្រូវបានរក្សារនៅកំរិត៦,០៥%ជាកំរិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លង
ទៅ កំណើនសេដ្ឋកិច្ចទទួលបាន ៥,៤២%។ សេដ្ឋកិច្ចនាចុងឆ្នាំបានមានភាពផ្លាស់ប្តូរ
ថ្មីឡើងវិញ។
ឆ្នាំ ២០១៣ ជាឆ្នាំ១ដែលវៀតណាមទទួលបានជោគជ័យក្នុងការទាក់ទាញទុនវិនិយោគពីបរទេស ដោយតួរលេខ២១,៦ពាន់លានដុល្លារអាមេរិក កើន៥៤,៥% បើ
ប្រៀងទៅនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ តំលៃប្រាក់នាំចេញក្នុងឆ្នាំ ២០១៣នៅ
តែជាចំណុចភ្លឺ ដោយមានតំលៃប្រាក់សរុបចំនួន១៣២,២ពាន់លានដុល្លារអាមេរិក
កើន១៥,៤% បើប្រៀបទៅនឹងឆ្នាំ២០១២។ បរិមាណរូបីយប័ណ្ណដែលជនវៀតណាម
នៅឯបរទេស ផ្ញើមកក្នុងឆ្នាំទៅមិញមាន១១ពាន់លានដុល្លារអាមេរិក។
អនុវត្តតាមគោលមាគា៍កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ បើកទូលាយនិងពហុ
ទិស ពហុបែប ធ្វើសមាហរណកម្មអន្តរជាតិ ក្នុងឆ្នាំ២០១៣ ផ្នែកការទូតវៀតណាមទទួ លបានសមិទ្ធិសំខាន់ជាច្រើន បង្កើតបរិយាកាសអន្តរជាតិងាយស្រួលសំរាប់កិច្ចសហ
ប្រតិបត្តិការ អភិវឌ្ឍន៍រួមចំណែកចូលក្នុងបុព្វហេតុការពារបូរណភាពដែនដី។វៀត
ណាម មានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយប្រទេសជឿនលឿន
ជាច្រើន លើពិភពលោកក្នុងនោះមានប្រទេសចំនយន៥ជាសមាជិកក្រុមប្រឹក្សារសន្តិ សុខអង្គការសហប្រជាជាតិ។ វៀតណាមជាមួយសមាជិកនានាបានខំប្រឹងប្រែង ក្នុង ការកសាងសហគមន៍អាស៊ានរួមនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ វៀតណាមត្រូវបាន
បោះ ឆ្នោតជាសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហ ប្រជាជាតិ និងអង្គ ការអន្តរជាតិ១ចំនួនទៀតផង។
ក្នុងឆ្នាំ២០១៣ វិទ្យុសម្លេងវៀតណាមបន្តអះអាងនូវតួនាទីរបស់ខ្លួនក្នុង អារម្មណ៌ របស់មិត្តអ្នកស្តាប់នៅក្នុងប្រទេសនិងត្រូវបានរីករាលដាលក្នុងបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ ព័ត៍មានទាំងអស់បានផ្សាយឆាប់រហ័ស តឹ្រមត្រូវលើគ្រប់វិស័យ តាមរបៀបផ្សព្វផ្សាយពហុបែប រួមមានកាសែត វិទ្យុ និងទូរទស្សន៌ និងកាសែតអេឡិច
ត្រូនិករបស់វិទ្យុសម្លេងវៀតណាម។ សកម្មភាពរបស់មនុស្សប្រទេស មនុស្សវៀតណាម ទិដ្ឋភាពទាំងស្រុងស្តីអំពីជីវភាពនយោបាយ សេដ្ឋកិច្ច វប្បធម៍សង្គម ត្រូវបាន ផ្សាយ ដ៏រសរវឹកក្នុងបណ្តាកម្មវិធីផ្សាយសម្លេងរបស់វិទ្យុសម្លេងវៀតណាម។ ទំព័រវែបដូចជា www.vovworld.vn, www.vov.vn និង www.radiovietnam.vn ជាគេហទំព័រគួឲ្យទុកចិត្ត
សម្រាប់មិត្តអ្នកស្តាប់នៅក្នុងនិងក្រៅប្រទេស។ មិត្តអ្នកស្តាប់អាចស្តាប់គ្រប់កម្មវិធី
ផ្សាយជាផាសាបរទេសចំនួន១២ ភាសាវៀតណាមនិងភាសារបស់ជនជាតិភាគតិច
ចំនួន១២របស់វិទ្យុសម្លេងវៀតណាម ក៍ដូចជាទាំង៦៣ខេត្ត ទីក្រុងលើទូទាំងប្រទេស។
ឈានចូលឆ្នាំ២០១៤ វិទ្យុសម្លេងវៀតណាមនឹងបន្តការផ្លាស់ប្តូលើគ្រប់វិស័យទាំង ខាងខ្លឹមសារ គុណភាព និងរូបភាពក្នុងបំណងវិទ្យុសម្លេង វៀតណាមរីកសាយភាយទៅ
កាន់ មិត្តភក្តិអន្តរជាតិ។
ក្នុងឱកាសចូលឆ្នាំថ្មី ២០១៤ ជំនួសមុខកម្មាភិបាល អ្នកយកព័ត៍មាន អ្នក និពន្ធ អ្នកបច្ចេកទេស និងសិល្បៈករ សិល្បៈការិនីនៃវិទ្យុសម្លេងវៀតណាម សូមប្រសិទ្ធិជូន
អស់លោក អ្នកនាង ទស្សនិកជនបរទេសនិងជនវៀតណាមនៅឯបរទេសមានសុខភាពល្អ បរិបូរ សុភមង្គល គ្រប់ប្រការ!