អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបសន្ទនាជាមួយនាយកក្រុមហ៊ុនផ្សាយសម្លេងនិងទូរទស្សន៍ KBS


អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបសន្ទនាជាមួយនាយកក្រុមហ៊ុនផ្សាយសម្លេងនិងទូរទស្សន៍ KBS - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបសន្ទនាជាមួយនាយកក្រុមហ៊ុនផ្សាយសម្លេងនិង
ទូរទស្សន៍ KBS(VOV)

  (VOV)_នាព្រឹកថ្ងៃទី ៣១​ តុលា នៅរដ្ឋធានីហាណូយ អគ្គនាយកវិទ្យុ​សម្លេង វៀតណាម លោក Nguyen Dang Tien បានទទួលជួប​សន្ទនា​ជាមួយគណះប្រតិភូ​ក្រុមហ៊ុនផ្សាយសម្លេងនិងទូរទស្សន៍ KBS ​ដឹកនាំ​ដោយលោកនាយក Gil Hwan
Yuong។

          ថ្លែងមតិនៅទីនេះ អគ្គនាយក Nguyen Dang Tien បាន​អបអរសាទរ​លោក 
Gil Hwan Yuong ដែលបានជ្រើសតាំងជានាយក ABU នៅក្នុងសម័យ​ប្រជុំ មហា សន្និបាតក្រុមប្រឹក្សារ សម្ព័ន្ធសមាគមន៍ផ្សាយសម្លេងនិងទូរទស្សន៍អាស៊ី-ប៉ាស៊ី ហ្វីក លើកទី៥០ និងសង្ឃឹមថា៖ លោក Gil Hwan Yuong នឹង​បើកចេញទំព័រប្រវត្តិ សាស្ត្រអភិវឌ្ឋន៍ថ្មី សំរាប់ ABU។ ទន្ទឹមនឹងនោះ ​លោក ​Nguyen Dang Tien ក៏មាន គោលបំណងថា៖ ទំនាក់ទំនងរវាងVOV និង KBS នឹងអភិវឌ្ឍន៍ពី១ថ្ងៃទៅមួយថ្ងៃ។

          រីឯលោកនាយក Gil Hwan Yuong បានអោយដឹងថា៖​នាដើម​ខែវិច្ឆកា​ខាងមុខ
នេះ KBS នឹងមានកម្មវិធីផ្សាយសម្លេងជាភាសាវៀតណាមសំរាប់​ជនវៀតណាម នៅកូរ៉េខាងត្បូង តាមនោះជូនព័ត៍មាននិងជួយឧបត្ថម្ភជនវៀតណាមរៀនភាសា
កូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ