អគ្គនាយកវិទ្យុសម្លេងវៀតណាមទៅបំពេញទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍និងផ្សាយសម្លេងជាតិរុស្ស៊ី
|
អគ្គនាយកវិទ្យុសម្លេងវៀតណាមទៅបំពេញទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍
និងផ្សាយសម្លេងជាតិរុស្ស៊ី(VOV) |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ស្ថានីយទូរទស្សន៍និងផ្សាយសម្លេង ជាតិរុស្ស៊ី (Rossia) អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen Dang Tien បាន ដឹកនាំគណៈប្រតិភូវិទ្យុសម្លេងវៀតណាមទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងជួប ធ្វើការជាមួយ ថ្នាក់ដឹកនាំ Rossia សំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាង
ភាគីទាំងពីរ។ ថ្លែងមតិនៅទីនេះលោក Nguyen Dang Tien បានអោយដឹងថា៖
“ យើងខ្ញុំមានគោលបំណងបង្កើតទំនាក់ទំនង១រវាងវិទ្យុសម្លេងវៀតណាមជាមួយស្ថានីយទូរទស្សន៍និងផ្សាយសម្លេងជាតិរុស្ស៊ី។ ដោយមានប្រពៃណីប្រវ ត្តិសាស្ត្រនៃប្រទេសទាំងពីរ មនោសញ្ជេតនា និងការជួយឧបត្ថម្ភពីភាគីមិត្ត យើងខ្ញុំសង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវទំនុកទុកចិត្ត មនោ សញ្ជេតនា និងភាគីទាំងពីរអាចផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងជាមួយគ្នា។”
រីឯខ្លួនវិញ លោក Phiodorov នាយកផ្នែកទំនាក់ទំនងអន្តរជាតិនៃស្ថានីយទូរទស្សន៍និងផ្សាយសម្លេងជាតិរុស្ស៊ីបានសម្ដែងនូវក្តីសប្បាយរីករាយដែលបានទទួលគណៈប្រតិភូវិទ្យុសម្លេងវៀតណាម VOV នឹង
សង្ឃឹមថា៖ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយ៉ាងឆាប់ៗ៕