អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន

អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន  - ảnh 1
អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន (http://www.daibieunhandan.vn/)

(VOV)_នៅក្នុងជំនួបជាមួយមជ្ឈដ្ឋានសារអ្នកសារព័ត៍មាន ក្នុងឱកាស​មកបំ
ពេញទស្សន កិច្ចនៅវៀតណាម អគ្គនាយកអង្គការថាមពលបរមាណូ​អន្តរជាតិ 
លោក Yukiya Amano បានវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងង​ប្រែង​របស់វៀត
ណាម  ក្នុងការចូលរួមនិងអនុវត្តរាល់សន្ធិសញ្ញាអន្តរជាតិ អំពី​សុវត្ថិភាព សន្តិសុខ  និងមិនរីកសាយនុយគ្លេអ៉ែរ  ក៏ដូចជាបណ្ដាជំហានត្រៀមរៀបចំយ់ាងម៉ត់ចត់របស់
វៀត ណាមសំរាប់គំរោងការណ៍អគ្គីសនីនុយគ្លេអ៉ែរ។

        លោកអគ្គនាយក​ Yukiya Amano និងលោក Le Dinh Tien អនុរដ្ឋមន្ត្រី​ក្រសួង
វិទ្យា សាស្ត្រនិងបច្ចេកវិទ្យាបានឧទ្ទេសនាមអំពីតួនាទីរបស់អង្គការ​ថាមពលបរ
មាណូ អន្តរជាតិក្នុងការជំរុញអនុវត្ត ធានាសុវត្ថិភាព សន្តិសុខ និង មិនរីកសាយ នុយគ្លេអ៉ែរ ក្នុងវិស័យថាមពលនុយគ្លេអ៉ែរ រាល់វិធានការធានា​សុវត្ថិភាព សន្តិសុខ និងនិន្នាការអភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៉ែរលើពិភពលោក។ អគ្គនាយក​ Yukiya Amano បានជូនដំណឹងថា៖ អង្គការនេះនឹងជួយឧបត្ថម្ភបណ្ដាប្រទេសដែលទើប
នឹងបានអភិវឌ្ឍន៍អគ្គីសនីនុយ​គ្លេអ៉ែរ ​ក្នុងនោះមានវៀតណាមផង។ មុននោះ  នៅក្នុងជំនួបធ្វើការនៅ​ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម រដ្ឋមន្ត្រី
ក្រសួង វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា Nguyen Quan និង អគ្គនាយក​ Yukiya Amano 
បានពិភាក្សា​អំពីលទ្ធផលសហប្រតិបត្តិការរវាងភាគីទាំងពិរនាពេលកន្លងទៅ 
ក៏ដូចជា ទិសដៅសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ