អគ្គិភ័យឆេះកាស៊ីណូនៅកម្ពុជាបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

(VOVWORLD) - ចំនួនមនុស្សស្លាប់ និងរងរបួសនឹងត្រូវបានប្រកាសជាផ្លូវការ បន្ទាប់ពីអាជ្ញាធរសម្រេចរួចរាល់ប្រតិបត្តិការជួយសង្គ្រោះ។
អគ្គិភ័យឆេះកាស៊ីណូនៅកម្ពុជាបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ - ảnh 1ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក និងជួយសង្គ្រោះអ្នកដែលនៅតែជាប់គាំង

នាថ្ងៃទី ២៩ ធ្នូ នគរបាលកម្ពុជា បានឲ្យដឹងថា អគ្គិភ័យឆាបឆេះនៅសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ស្ថិតក្នុងក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃត្រូវបានគ្រប់គ្រងហើយ។ ចំនួនមនុស្សស្លាប់ និងរងរបួសនឹងត្រូវបានប្រកាសជាផ្លូវការ បន្ទាប់ពីអាជ្ញាធរសម្រេចរួចរាល់ប្រតិបត្តិការជួយសង្គ្រោះ។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានជូនដំណឹងថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ត្រូវ ស្លាប់ក្នុងករណីអគ្គិភ័យឆេះ Casino Poipet Resort - Grand Diamond City នៅក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី២៨ ធ្នូ និងបណ្តាលឲ្យមនុស្ស ៣០ នាក់រងរបួស។ មូលហេតុនៃអគ្គីភ័យឆាបឆេះត្រូវបានគេសន្និដ្ឋានថាជាការផ្ទុះធុងហ្គាសនៅកាស៊ីណូ ។ ប៉ូលិស និងអ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់ភ្លើង និងអ្នកពន្លត់អគ្គីភ័យ។

Casino Poipet Resort - Grand Diamond City មានបុគ្គលិកប្រហែល ៤០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ