អគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាមទទួលជួបមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

(VOVworld) - នារសៀលថ្ងៃទី២១ ឧសភា ឧត្តមសេនីយ៍ទោ Đỗ Bá Tỵ​
អគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម ​បាន​ទទួលជួបសន្ទនាជាមួយ
ឧត្តមសេនីយ៍ត្រី Ravinder Singh មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដែលកំពុង
បំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅជំនួបសន្ទនា ឧត្តមសេនីយ៍ទោ 
Đỗ Bá Tỵ បានវាយតម្លៃខ្ពស់ការអភិវឌ្ឍន៍ខ្លាំងក្លាក្នុងទំនាក់ទំនងរវាងកងទ័ពនៃ
ប្រទេសទាំង២ ក្នុងនោះផ្ដោតសំខាន់ចូលបណ្ដាវិស័យកិច្ចសហប្រតិបតិ្តការដូចជា
ការផ្លាស់ប្ដូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់​ ពេទ្យយោធា និងការបណ្ដុះបណ្ដាល
សំរាប់សិក្ខាកាមយោធាវៀតណាម​ជាដើម។ឧត្តមសេនីយ៍ត្រី Ravinder Singh សម្តែង
គោលបំណងចង់បន្តបង្កើនកិច្ចសហប្រតិបតិ្តការរវាងកងទ័ពទាំង២និយាយរួម
និងកំលាំងកងទ័ពជើងគោកនិយាយដោយលែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ