អគ្គលេខា Nguyen Phu Trong ចូលរួមសន្និសីទបូកសរុបការងារ យោធានិងការពារប្រទេសឆ្នាំ ២០១៣

អគ្គលេខា Nguyen Phu Trong ចូលរួមសន្និសីទបូកសរុបការងារ យោធានិងការពារប្រទេសឆ្នាំ ២០១៣ - ảnh 1
អគ្គលេខា Nguyen Phu Trong ចូលរួមសន្និសីទបូកសរុបការងារយោធានិងការពារប្រទេសឆ្នាំ ២០១៣ (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ២៨ ធ្នូ សន្និសីទបូកសរុបការងារយោធានិងការពារប្រទេស
ឆ្នាំ ២០១៣ បានប្រារព្ធឡើងនៅទីក្រុងហារណូយ។ ថ្លែងមតិនៅទីនេះ អគ្គលេខាគណៈ
កម្មាធិ ការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងជាលេខា
គណៈកម្មាធិការយោធាមជ្ឈឹមបានលើកច្បាស់ភារកិច្ចដែលត្រូវបានដាក់ចេញចំពោះ
បក្សទាំងមូលកងទ័ព ទាំងមូលនិងប្រជាជនទាំងមូលនិងប្រព័ន្ធនយោបាយក្នុងឆ្នាំ
២០១៤ គឺ៖

“យើងត្រូវកសាងកងទ័ពរឹងមាំខាងនយោបាយសតិអារម្មណ៍ ជាពិសេស ត្រូវស្មោះត្រង់
ចំពោះ បុព្វហេតុបដិវត្តន៍របស់បក្សរបស់ប្រជាជន ព្រមទាំង លើកកំពស់ការទទួលខុស
ត្រូវក្នុងការ អនុវត្តភារកិច្ចដែលបានប្រគល់។ កម្មាភិបាលយុទ្ធជនត្រូវរក្សាសិលធម៌ប្រតិ
បត្តិតាមច្បាប់ ម្ចាស់ការក្នុងការប្រយុទ្ធប្រឆាំងនឹងឧបាយកល “ការប្រែប្រួលសន្តិភាវូបនី​
យកម្ម” របស់បណ្ដាអនុភាព អមិត្តលើវិស័យសតិអារម្មណ៍វប្បធម៌។”

អគ្គលេខា Nguyen Phu Trong ក៏បានស្នើឲ្យកងទ័ពប្រជាជនវៀតណាមអនុវត្តសេចក្តី សម្រេចចិត្តមជ្ឈឹមបក្សលើកទី ៨ (នីតិកាលទី ១១) អំពីយុទ្ធសាស្ត្រការពារប្រទេស
ក្នុង​ស្ថានភាពថ្មី។ ក្រៅពីនោះ អគ្គលេខាបក្សមានគោលបំណងកងទ័ពបន្តគួបផ្សំជិត
ស្និតជាមួយ ប្រជាជន។

“កងទ័ពប្រជាជនវៀតណាមត្រូវធ្វើល្អភារកិច្ចជំរុញការងារឃោនាប្រជាជនម្ចាស់ការ
សហការ ជាមួយគណៈកម្មាធិការបក្សរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បណ្ដាអង្គការនយោ
បាយសង្គម ចូលរួម កសាងមូលដ្ឋាននយោបាយនៅតំបន់រឹងមាំ ជាដើម។ ក្រៅពីនោះ កងទ័ពប្រជាជនត្រូវជួយ ឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍ផលិតកម្មនិងកាត់បន្ថយភាព
ក្រីក្រ ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ