|
អគ្គលេខាNguyen Phu Trongជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ៍ណ្ឌ Hoan Kiem (រូបថត៖ Internet) |
នាថ្ងៃទី 4 ឧសភា អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong រួមជាមួយ បណ្ដាសមាជិកសភា មណ្ឌលបោះឆ្នោតទីមួយ ទីក្រុងហាណូយ បាន
ជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem ។បញ្ហា
ដែលអ្នកបោះឆ្នោតជាច្រើន យកចិត្តទុកដាក់គឺការគ្រប់គ្រង សណ្ដាប់ធ្នាប់ទីក្រុង
ធានាសុវត្ថិភាពក្នុងការចរាចរ …ជាដើម។ អ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ
Hoan Kiem វាយតំលៃខ្ពស់ចំពោះសេចក្ដីសម្រេចចិត្ត សន្និបាត មជ្ឈឹម លើកទី 4
អំពីបណ្ដាបញ្ហាចាំបាច់ ក្នុងការកសាងបក្ស នាបច្ចុប្បន្ន និងសង្កត់ធ្ងន់ថា នេះគឺជា
សេចក្ដីសម្រេចចិត្តត្រឹមត្រូវ ឆ្លើយតបនឹងគោលបំណង របស់អ្នកបោះឆ្នោតជា
ច្រើនកុះករ។ មតិជាច្រើនបានស្នើថា៖ ត្រូវការបន្តមានបណ្ដាគោលនយោបាយ
ធានាសុខុមាលភាពសង្គម ជួយឧបត្ថម្ភជនក្រីក្រ…ជាដើម។ ថ្លែងមតិនៅទីនេះ
អគ្គលេខាបក្ស Nguyen Phu Trong បានចែករំលែកថា៖ ប្រសិនបើមិនថែទាំយ៉ាង
ល្អ គោលនយោបាយ សង្គម គឺយើងដើរមិនត្រូវតាមទឹសដៅ សង្គមនិយមទេ។ មិនធានា ថែរទាំប្រការនេះ បានគឺមិនបំពេញភារកិច្ចចំពោះប្រជាជនឡើយ។ បង្កើនកំណើនសេដ្ឋកិច្ច ត្រូវដើរព្រមជាមួយ វឌ្ឈនភាព និងសមភាពសង្គម ។ ក្នុងរយះពេលខាងមុខនេះ មជ្ឈឹមនឹងពិភាក្សារ អំពីបញ្ហានេះ និងអាច មាន
សេចក្ដីសម្រេចចិត្ត ស្តីអំពីគោលនយោបាយសង្គម៕