អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាប៊ែលហ្សីក។

អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាប៊ែលហ្សីក។ - ảnh 1
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut និងប្រធានព្រឹទ្ធសភាលោកស្រី Sabine Baronne De Bethune។


        VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សីក នា
ថ្ងៃ​ទី១៨មករា នៅទីស្ដីការរដ្ឋសភាប៊ែលហ្សីក អគ្គលេខា Nguyen Phu Trong បាន​ជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut និងប្រធាន​ព្រឹទ្ធ
សភា​លោកស្រី Sabine Baronne De Bethune។ នៅពិធីជួបសន្ទនាជាមួយ
អគ្គលេខា Nguyen Phu Trong ប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut បានសង្កត់
ធ្ងន់​ថា៖

        “ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរក៏ជាឱកាស​ដើម្បីយើងផ្លាស់ប្តូរអំពីបញ្ហារដ្ឋធម្មនុញ្ញ ការតុល្យភាពសិទ្ធិអំណាច ក៏ដូចជាការ​ដែលប្រទេសយើងទាំងពីរត្រូវកសាងឯកសារច្បាប់សមស្របជាងនឹងស្ថានភាព​ជាក់ស្ដែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ដំណើរទស្សនកិច្ចរបស់លោកនៅ
​ប៊ែល​ហ្សីក​បានកត់សម្គាល់របត់ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំង
ពីរ។”

        រីឯអគ្គលេខា Nguyen Phu Trong បានអះអាងថា​វៀតណាមគោរពនិងចង់ឲ្យ​បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប៊ែលហ្សីក ជាប្រទេសមាន​
តួនាទី​សំខាន់នៅទ្វិបអ៊ឺរុបនិងលើពិភពលោក ដៃគូរសំខាន់របស់វៀតណាមក្នុង​
សហភាពអ៊ឺរុប (EU)។ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ​ អគ្គលេខា Nguyen
Phu Trong បានអះអាងថា៖

        “នេះជាទំនាក់ទំនងដែលបានសាកល្បងតាមរយៈពេលវេលា ដំណាក់កាល​អភិវឌ្ឍន៍ជាច្រើនក្នុងប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ។ ឥឡូវនេះទំនាក់ទំនង​វៀត
ណាម-ប៊ែលហ្សីកបានអភិវឌ្ឍន៍លើកំពស់ថ្មីទាំងអំពីថ្នាក់សហព័ន្ធ ថ្នាក់ដំបន់ ថ្នាក់​សហគមន៍និងដំបន់។”

អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាប៊ែលហ្សីក។ - ảnh 2
អគ្គលេខា Nguyen Phu Trong បានមកទស្សនាសាលាក្រុងរដ្ឋធានីBrussel និងជួបសន្ទនាជាមួយទេសាភិបាលFreddy Thielemans។

        មុននោះ អគ្គលេខា Nguyen Phu Trong បានមកទស្សនាសាលាក្រុងរដ្ឋធានី​
Brussel និងជួបសន្ទនាជាមួយទេសាភិបាល​Freddy Thielemans។ អគ្គលេខា Nguyen
Phu Trong ចង់ឲ្យក្រុង Brussel ជំរុញននិងបង្កលក្ខណៈដើម្បីអង្គភាព​អាជីវកម្ម​ក្រុង
Brussel មកវៀតណាមស្វែងយល់ទីផ្សារជំរុញវិនិយោគអាជីវកម្ម​ជួយឧបត្ថម្ភ
វៀតណាមបណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់។ អគ្គលេខា
Nguyen Phu Trong បានស្នើរក្រុង Brussel បង្កលក្ខណៈដើម្បីភាគីទាំង​ពីរសហការ
រៀបចំដ៏ជោគជ័យសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវា​បង្កើតទំនាក់
ទំនងការទូតក្នុងឆ្នាំ២០១៣៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ