អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន

(VOVworld) – នាព្រឹកថ្ងៃទី ១៧ មករា អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូរជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅបែលហ្ស៊ីក សហភាពអឺរ៉ុប ​(EU) អ៊ីតាលីនិងចក្រភាពអង់គ្លេស តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី បែលស៊្សីក
លោក Elio Di Rupo ប្រធានក្រុមប្រឹក្សា EU លោក Herman Van Rompuy ប្រធានាធិបតី
អ៊ីតាលី លោក Giorgio Napolitano និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron
ចាប់ពីថ្ងៃទី ១៧ ដល់ទី ២៤ មករា ឆ្នាំ ២០១៣។ អមដំណើរអគ្គលេខាបក្ស Nguyen
Phu Trong មាន មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនិងក្រសួងនានាជាច្រើនរូបទៀត៕

អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន - ảnh 1
អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូរជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅបែលហ្ស៊ីក សហភាពអឺរ៉ុប (EU) អ៊ីតាលីនិងចក្រភាពអង់គ្លេស (Image: Internet)
   នាព្រឹកថ្ងៃទី ១៧ មករា ( តាមម៉ងតំបន់ គឺម៉ោង១៣ នៅវៀតណាម) អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម 
​លោក Nguyen Phu Trong និងគណះ​ប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ព្រលានយន្តហោះយោធា Brusssels ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លុវការនៅព្រះរាជាណាចក្រ
បែលហ្ស៊ីកនិង​ EU​ តាមសេចក្ដីអញ្ជើញរបស់ នាយ  ករដ្ឋមន្ត្រីបែលហ្ស៊ីកElio Di Rupo និង​ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ុប Herman Van Rompuy។ ទទួល អគ្គលេខាបក្ស ​កុម្មុយនីស្តវៀតណាម ​លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់​វៀតណាម នៅទីនេះ មានលោក Dirk
Achten អនុរដ្ឋមន្ត្រីក្រសួងការបរទេស​បែលហ្ស៊ីក
ឯកអគ្គរដ្ឋទូតវៀតណាម Pham Sanh Chau រួមជាមួយ​កម្មាភិបាល  បុគ្គលិកស្ថានទូតវៀតណាម និងដំណាងសមាគមជនវៀតណាមនៅ បែលហ្ស៊ីក…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ