អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត គុយបា Herminio López Diaz

(VOVWORLD) -នាថ្ងៃទី ១១ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលលោក Herminio López Diaz ឯកអគ្គរាជទូតគុយបាមកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅប្រទេសវៀតណាម។ អគ្គលេខាបក្ស លោក  Nguyen Phu Trong បានវាយតំលៃខ្ពស់
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត គុយបា Herminio López Diaz - ảnh 1អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត គុយបា Herminio López Diaz 

នាថ្ងៃទី ១១ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលលោក Herminio López Diaz ឯកអគ្គរាជទូតគុយបាមកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅប្រទេសវៀតណាម។ អគ្គលេខាបក្ស លោក  Nguyen Phu Trong បានវាយតំលៃខ្ពស់ មនោសញ្ចេតនាដ៏ល្អប្រសើរនិងការរួមចំណែកជាវិជ្ជមានរបស់ឯកអគ្គរដ្ឋទូត Herminio López Diaz  ក្នុងការពង្រឹងនិងពង្រីងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ អគ្គលេខា Nguyen Phu Trong មានគោលបំណងថា៖ប្រទេសទាំងពីរបន្តលើកកម្ពស់និងកែលម្អប្រសិទ្ធភាពនៃកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យនិងការពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីជំរុញទំ នាក់ ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រីកចំរើនជានិច្ចនាពេលខាងមុខ។

រីឯ ឯកអគ្គរដ្ឋទូតលោក Herminio López Diaz បានចាត់ទុកថា៖ទំនាក់ទំនងវៀតណាម- គុយបាគឺជាទំនាក់ទំនងគំរូល្អ បរិសុទ្ធ ស្មោះត្រង់និងកម្រមាននៅលើពិភពលោក។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថានឹងរក្សាជារៀងរហូតចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងល្អអំពីទឹកដីនិងប្រជាជនវៀតណាម ហើយលោកក៏បានសន្យាថានឹងបន្តរួមចំណែកជាវិជ្ជមានចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរគុយបា - វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ