នាថ្ងៃទី ១១ មេសា អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម
Nguyen Phu Trong បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋគុយបា
។បន្ទាប់ពីធីទទួល ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ មេសារ អគ្គលេខា Nguyen Phu
Trong បានមានជំនួបចរចារជាមួយលេខាទី ១ គណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្ត
គុយបា Raul Castro Ruz។ថ្នាក់ដឹកនាំវៀតណាមនិងគុយបាទាំង ២ រូប បាន ឯកភាព
នឹងបង្កើនបណ្ដាការជួបប្រាស្រ័យជាន់ខ្ពស់ កាផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងបទ
ពិសោធន៍គ្រប់គ្រងសេដ្ឋកិច្ច-សង្គម ការកសាងបក្សរ បង្កើនការជួបប្រាស្រ័យប្រជា
ជនវៀតណាម-គុយបា ឲ្យខ្លាំងក្លាថែមទៀត។ ភាគីទាំង២បានឯកភាពនឹងរៀបចំប្តូរ
វេលបណ្ដាសិក្ខាសាលាទ្រឹស្តីរួមរវាងបក្សទាំង២ អំពីប្រធានបទនានា ដែលភាគីទាំង
២យកចិត្តទុកដាក់ដូចគ្នា។ ស្តីពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់ភាគីទាំង២អះអាងនូវ
ការចាំបាច់និងតំលៃដ៏ឧត្តុង្តឧត្តមរបស់សង្គមនិយម ក្នុងការធានាគោលដៅអភិវឌ្ឍន៍
ចីរភាព ដើម្បីមនុស្ស។ នារសៀលថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong និងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាមបានមកដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរជន
គុយបា Jose Marti។ នាយប់ថ្ងៃនេះដែរ នៅវិមាន Cubanacan គណៈកម្មាធិការមជ្ឃឹម
បក្សកុម្មុយនិស្តគុយបា ក្រុមប្រឹក្សាររដ្ឋនិងក្រុមប្រឹក្សារគណៈរដ្ឋមន្ត្រីនៃសាធារណៈរដ្ឋ
គុយបាបានរៀបចំពិធីជប់លៀងដ៏មហោឡារឹកស្វាគម អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម៕
|
អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋ គុយបា។ |