អគ្គលេខា Nguyen Phu Trong អញ្ចើញទៅទស្សនកិច្ចមិត្តភាពជាផ្លូវការគុយបានិងប្រេស៊ីល

(VOVworld)-ទទួលសេចក្តីអញ្ចើញរបស់នាយឧត្តមសេនីយ៌ Raul Castro Ruz លេខា
ទី១ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនិងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបានិងប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rouseffអគ្គលេ
ខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trongបានអញ្ចើញ ទៅបំពេញទស្សនកិច្ចមិត្តភាព ជាផ្លូវការគុយបា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២មេសា និងបំពេញទស្សន កិច្ចថ្នាក់រដ្ឋប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤មេសា។

អគ្គលេខា Nguyen Phu Trong អញ្ចើញទៅទស្សនកិច្ចមិត្តភាពជាផ្លូវការគុយបានិងប្រេស៊ីល - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong
(រូបថតៈInternet)

        ដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong មកកាន់ប្រទេស ទាំងពីរ
នេះ សំដៅផ្សព្វផ្សាយសារ១ដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ស្តីអំពីចំ ណងសមាគ្គីភាព មិត្តភាពរួមគ្នាអភិវឌ្ឍន៌ជាមួយប្រជាជនគុយបា ប្រជាជន ប្រេស៊ីល រួមចំណែកសំខាន់ក្នុងការជម្រុញទំនាក់ទំនង ជាមួយ ប្រទេសទាំពីរនេះ។

        ក៏ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong នាថ្ងៃទី ៧
មេសា កាសែត Granma ស្ថាប័នឃោសនារបស់បក្សកុម្មុយនិស្ត គុយបា និងកាសែត
Juventud Rebelde ជាសម្លេងរបស់សម្ព័ន្ធ យុវជនកុម្មុយនិស្តគុយបា បានចុះផ្សាយ
សេច ក្តីប្រកាស អំពីដំណើទស្សនកិច្ចនេះ ដោយអះអាងថា ៖ ដំណើរទស្សនកិច្ចនេះ
គឺសំដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពជាប្រពៃណីពិសេសរវាងបក្ស
រដ្ឋាភិបាល និងប្រជាជននៃប្រទេសជាភាតរៈទាំងពីរវៀតណាម គុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ