អគ្គលេខា Nguyen Phu Trong៖ពង្រីកតួនាទីឈានមុខច្នៃប្រឌិតនិងបំផុសសក្តានុ ភាពដ៏ធំធេងរបស់យុវជន

អគ្គលេខា Nguyen Phu Trong៖ពង្រីកតួនាទីឈានមុខច្នៃប្រឌិតនិងបំផុសសក្តានុ ភាពដ៏ធំធេងរបស់យុវជន - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាត (រូបថតៈ vov)

(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី
៧អាណត្តិ២០១៤-២០១៩នៃសម្ព័ន្ធសមាគមយុវជនវៀតណាម បានបើកនៅទីក្រុង
ហាណូយ(វៀតណាម)។ ចូលរួមកម្មវិធីនេះ មានអគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភា លោក Nguyen Sinh Hung រួម ជាមួយថ្នាក់ដឹកនាំរដ្ឋ រណសិរ្សមាតុភូមិ និងតំណាងជាង៨រយនាក់ជាកម្មាភិបាល
យុវជនឆ្នើម តំណាងឲ្យសមាជិកសម្ព័ន្ធសមាគមយុវជនវៀតណាមទូទាំងប្រទេស​ចំនួន៨លាននាក់។ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បាន​លើក សរសើរចំពោះរាល់លទ្ធផលនៃចលនាយុវជននិងសកម្មភាពរបស់សម្ព័ន្ធ សមាគមយុវជនគ្រប់ជាន់ថ្នាក់នាពេលកន្លងទៅ។លោកបានលើកច្បាស់ថា៖

        “ភារកិច្ចសំខាន់របស់សម្ព័ន្ធសមាគមយុវជនវៀតណាមនាប៉ុន្មានឆ្នាំខាងមុខ គឺបន្តកសាងនិងបង្កើនផែនមហាសាមគ្គី ប្រមូលផ្តុំយុវជនគ្រប់ស្រទាប់ ធានា នូវឯកភាពអំពីឧត្តមគតិ សកម្មភាព។ ខំប្រឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ បណ្តាការផ្តូចផ្តើមគំនិត គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ"។   
    

អគ្គលេខា Nguyen Phu Trong៖ពង្រីកតួនាទីឈានមុខច្នៃប្រឌិតនិងបំផុសសក្តានុ ភាពដ៏ធំធេងរបស់យុវជន - ảnh 2
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
ថ្លែងមតិក្នុងមហាសន្និបាត (រូបថតៈsggp.org.v )


        លោក Nguyen Phu Trong បានក្រើនរំលឹក សម្ព័ន្ធសមាគមយុវជនវៀត ណាមត្រូវបន្តរួមជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ធ្វើល្អការងារអប់រំ កំណត់ទិសដៅឲ្យយុវជន និងរួមចំណែកកសាងជំនាន់យុវជន១ មានបញ្ញាវ័ន្ត
ទេពកោសល្យ ចេះគោរពនិងម្ចាស់ការលើខ្លួនឯង។ លោក Nguyen Phu Trong
បានសង្កត់ធ្ងន់ថា៖

        “បក្ស រដ្ឋ និងប្រជាជនតែងតែជឿជាក់និងបង់ក្តីសង្ឃឹមទៅលើជំនាន់យុវជន និងមានបំណងជំនាន់យុវជនក្រោយៗបន្តប្រពៃណីរបស់ជំនាន់មុន ដោយស្វិត ស្វាញគោលមាគ៌ាដែលបក្ស លោកប្រធានហូជីមិញ និងប្រជាជនវៀតណាម
បានជ្រើសរើស ដើម្បីរួមចំណែកយ៉ាងសកម្មចូលក្នុងបុព្វហេតុផ្លាស់ប្តូថ្មី កសាង និងការពារមាតុប្រទេសក្នុងដំណាក់កាលថ្មី”។

        មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៧ អាណត្តិ២០១៤-២០១៩
នៃសម្ព័ន្ធសមាគមយុវជនវៀតណាមមានភារកិច្ចត្រួតពិនិត្យ និងវាយតម្លៃនូវលទ្ធ ផលអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតអាណាត្តិ២០១០-២០១៤ និងកំណត់
ទិសដៅ ភារកិច្ច ការងាររបស់សមាគមនិងចលនាយុវជនអាណត្តិ២០១៤-២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ