អគ្គលេខា Nguyen Phu Trong៖សារព័ត៌មានជាអាវុធដ៏មុតរួមចំណែកក្នុងការបង្កើតសាធារណៈមតិសង្គមស្អាតស្អំ
|
អគ្គលេខា Nguyen Phu Trong៖សារព័ត៌មានជាអាវុធដ៏មុតរួមចំណែកក្នុងការបង្កើតសាធារណៈមតិសង្គមស្អាតស្អំ(VNP) |
Vovworld-ថ្លែងមតិនៅមហាសន្និបាតទូទាំងប្រទេសលើកទី១០សមាគមអ្នក
កាសែតវៀតណាមនាព្រឹកថ្ងៃទី៩សីហានៅក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក Nguyen Phu Trong បានលើកដម្កើងរាល់ការរួមចំណែកដ៏ធំធេង
របស់សារព័ត៌មានទូទាំងប្រទេសក៏ដូចជារបស់សមាគមអ្នកកាសែតវៀតណាមនា
ពេលកន្លងទៅ។ ជួរអ្នកធ្វើកាសែតត្រូវជ្រួចជ្រាបពេញលេញជ្រាលជ្រៅថែមទៀត
នូវទស្សនៈសារព័ត៌មានអាវុធដ៏មុតជាឧបករសក្តិសិដ្ឋរបស់បក្សលើសមរភូមិ
សតិអារម្មណ៍រួមចំណែកក្នុងការបង្កើតសាធារណៈមតិសង្គមស្អាតស្អំ។ ស្ដីពី
សកម្មភាពរបស់សមាគមវៀតណាមនាពេលខាងមុខ អគ្គលេខា Nguyen Phu Trong
បានស្នើរថា៖
“សមាគមអ្នកកាសែតគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ថែមទៀតទៅលើ
ភារកិច្ចសាមគ្គីភាពប្រមូលផ្ដុំសមាជិកសមាគមជំរុញការរៀនសូត្រនិងធ្វើតាមគំរូ
សីលធម៍លោកប្រធានហូជីមិញផ្សាភ្ជាប់នឹងការអនុវត្តការកំណត់សីលធម៍អ្នក
កាសែតវៀតណាម។ សហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចស្ថាប័នសារ
ព័ត៌មានមូលដ្ឋានបណ្ដុះបណ្ដាលដើម្បីលើកកំពស់ដោយឥតឈប់ឈរតួនាទី
គុណភាពប្រសិទ្ធិភាពសកម្មភាពរបស់សមាគម៕”