អគ្គលេខា លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith
(VOVWORLD) - នាថ្ងៃទី២៣កក្កដា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Tony Smith ប្រធានរដ្ឋសភា អូស្ត្រាលី មកសម្តែងការគួរសមក្នុងឱកាស បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រ ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។
អគ្គលេខា លោក Nguyen Phu Trong អញ្ជើញទទួលជាមួយប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith មកសម្តែងការគួរសម (រូបថតៈ VOV) |
ក្នុងជំនួបនេះ អគ្គលេខាលោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ជាពិសេស ក្នុងបរិបទដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ អគ្គលេខាលោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះការដែលរដ្ឋាភិបាលអូស្ត្រាលី បានគាំទ្រវៀតណាម ចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ភាគីអូស្ត្រាលី ចំពោះតួនាទីរបស់វៀត ណាមក្នុងអាស៊ានក៏ដូចជាគោលជំហមុនក៏ដូចជាក្រោយរបស់អូស្ត្រាលីលើបញ្ហាសមុទ្រខាងកើត។ អគ្គលេខា លោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅសមុទ្រខាងកើត។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith បានជឿជាក់ថា កិច្ចសហប្រតិ បត្តិការរវាងរដ្ឋសភាអូស្ត្រាលីនិងរដ្ឋសភាវៀតណាម ក៏ដូចជាការជួបប្រាស្រ័យប្រជាជនជាសក្ខីភាពអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោក Tony Smith សម្តែងគោល បំណងថា ដំណើទស្សនកិច្ចរបស់លោកមកវៀតណាមលើកនេះក៏ដូចជាដំណើរទស្សនកិច្ចជាន់ខ្ពស់នានារបស់ភាគីអូស្ត្រាលីខាងមុខ នឹងរួមចំណែកជម្រុញទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រអូស្ត្រាលី-វៀតណាមនាពេលខាងមុខ៕