អគ្គលេខាNguyen Phu Trong បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌា។

អគ្គលេខាNguyen Phu Trong បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌា។ - ảnh 1
អគ្គលេខាNguyen Phu Trong បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌា។ (VOV)

        Vovworld-នាយប់ថ្ងៃទី២២វិច្ឆិកា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ចើញមកដល់​ទី​ក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា​តាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Manmohan Singh។ ក្នុង​រយៈ​ពេលបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៩ដល់២២វិច្ឆិកា អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh ប្រធានាធិបតី​​ឥណ្ដា
 Pranab Mukherjee អនុប្រធានាធិបតី Shri Hamid Ansari ជាដើម។ នៅទីក្រុង New
Delhi អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូ​ជាន់ខ្ពស់វៀតណាមបានមក
ដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធ Mahatma Gandhi នៅ Rajghat។ អគ្គលេខា
Nguyen Phu Trong និងគណៈប្រតិភូក៏បាន​ទៅ​ទស្សនាទីក្រុង Mumbai ជួបសន្ទនា
ជាមួយទេសាភិបាលរដ្ឋ Maharashtra និង​ជួបប្រាស្រ័យជាមួយសហគមន៍អាជីវករ
ឥណ្ឌា។

        តាមរយៈបណ្ដាការជួបសន្ទនា ភាគីទាំងពីរបានសម្ដែងការពេញចិត្តអំពីការ​អភិវឌ្ឍន៍លើគ្រប់វិស័យខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-ឥណ្ឌាក្នុងរយៈពេល​
កន្លង​មក។ ភាគីទាំងពីរសុទ្ធតែអះអាងការគោរពនិងខំប្រឹងប្រែងបង្កើនធ្វើឲ្យស៊ី​
ជំរៅ​ថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាដើម្បីផលប្រយោជន៍​ជាក់ស្ដែងនៃប្រជាជនប្រទេសទាំងពីរ ទន្ទឹមនឹងនោះរួមចំណែកទៅក្នុងសន្តិភាព​
ស្ថិរភាព​និងភាពសម្បូររុងរឿងនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។

        ក្នុងឱកាសដំណើរទស្សនកិច្ច​ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​​​សហប្រតិបត្តិការលើបណ្ដាវិស័យ អាកាសចរណ៍ វិទ្យាសាស្ត្របច្ចេកវិទ្យា ហិរញ្ញវត្ថុ
ជាដើម។

        ក្នុងសារទូរលេខថ្លែងអំណរគុណផ្ញើរជូននាយករដ្ឋមន្ត្រីឥណ្ឌាលោក Manmohan
 Singh អគ្គលេខា Nguyen Phu Trong បានជឿជាក់ថា​ លទ្ធផលនៃ​ដំណើរ​ទស្សន​កិច្ច​នៅ​ឥណ្ដានឹងជាមូលដ្ឋានរឹងមាំ ពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែម​ទៀតទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍នៃ​ប្រជាជាតិទាំងពីរ ដើម្បី​
សន្តិភាព​​ស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅដំបន់​និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ