អគ្គលេខាធិកានៃអង្គការអន្ដរជាតិឡាហ្វ្រង់កូហ្វូនីបានវាយតំលៃខ្ពស់ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២២ មិនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានអញ្ជើញទទួលជួបលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្ដរជាតិឡាហ្វ្រង់កូហ្វូនី (Francophonie International (OIF) ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចការងារនៅទីក្រុង។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានទទួលជួបលោកស្រី Louise Mushikiwabo អគ្គលេខាធិការ OIF (រូបថត៖ Xuan Khu/TTXVN) |
នៅក្នុងជំនួបនេះ លោក Phan Van Mai បាននិយាយថា ទីក្រុងហូជីមិញគឺជាទីផ្សារដ៏ធំមួយដែលមានប្រជាជនជាង ១០ លាននាក់ និងជាមជ្ឈមណ្ឌលនៃតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូងវៀតណាម ដូច្នេះទីក្រុងអាចក្លាយជាជើងទម្របើកសម្រាប់ អាជីវកម្មរបស់ OIF ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទីក្រុងបានស្នើឲ្យ OIF គាំទ្រអាជីវកម្មទីក្រុងហូជីមិញ ទាក់ទងផ្ទាល់ទៅនឹងទីផ្សារនៃប្រទេសសមាជិក OIF; ពង្រឹងកិច្ចសហប្រតិបត្តិការលើការកែច្នៃផលិតផលកសិកម្ម ថាមពលកកើតឡើងវិញ កំណើនបៃតង... ជាមួយសហគ្រាសសមាជិក OIF។ ទីក្រុងហូជីមិញបានប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មសមាជិក OIF ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពនិងផ្សាភ្ជាប់យូរអង្វែងនៅក្នុងទីក្រុង។
ចំណែកលោកស្រី Louise Mushikiwabo បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរវាង OIF និងវៀតណាម ព្រមទាំងបានគូសបញ្ជាក់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង OIF និយាយរួមនិងបណ្តាប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំងនិយាយដោយឡែកក្នុងប៉ុន្មានឆ្នាំកន្លងមក ដែលត្រូវបានពង្រឹង ផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធភាព និងកាន់តែជាក់ស្តែងលើគ្រប់វិស័យ៕